ព័ត៌មានអន្ដរជាតិ
ស្រីៗដែលជាសះស្បើយពីកូវីដ ប្រឈមបញ្ហាមួយនេះខ្លាំងជាងគេ និងអាចមានរយៈពេលវែង
អ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិនបានបញ្ជាក់ថា ស្ត្រីដែលជាសះស្បើយពីកូវីដក្នុងរយៈពេលពីរបីខែ ត្រូវបានគេរាយការណ៍ពីរោគសញ្ញាថ្មី ដែលទាក់ទងនឹងវដ្ដរដូវមិនទៀងទាត់។ សូម្បីតែអ្នកដែលមានរោគសញ្ញាដំបូងស្រាល ក៏ជួបប្រទះនឹងបញ្ហាសុខភាពនេះដែរ។
ស្ត្រីអាចជួបប្រទះរដូវមិនទៀងទាត់ឬមានកំណកឈាមពេលមកម្ដងៗ
យោងតាមរបាយការណ៍ថ្មីពី Medical News Today បានឲ្យដឹង ភាគច្រើននៃស្ត្រីដែលពួកគេបានសម្ភាសន៍បានប្រាប់ថា ក្រោយជាសះស្បើយពីកូវីដ រដូវរបស់ពួកគេមិនទៀងទាត់ ហើយពេលមកម្ដងៗគឺមានកំណកឈាមដុំៗ ។

ទទួលរងនូវការថយចុះគុណភាពនៃជីវិត
ស្ត្រីជាច្រើនបានពន្យល់ថា ការមករដូវរបស់ពួកគេបានថយចុះគុណភាពនៃជីវិត។ ឧទាហរណ៍រយៈពេលការឈឺចាប់នៃការមករដូវ ធ្វើឲ្យពួកគេភ័យព្រួយ ហើយថែមទាំងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត នៅពេលពួកគេព្រួយបារម្ភអំពីអ្វីដែលកំពុងកើតឡើងលើរាងកាយ។
មានបញ្ហាស្ត្រេសខ្លាំងឬស្រ្តេសដោយខ្លួនឯង
ខណៈពេលដែលវាមិនច្បាស់ថា ហេតុអ្វីវដ្ដរដូវមានឥទ្ធិពលដោយវីរុសកូរ៉ូណា លោកស្រីវេជ្ជបណ្ឌិត Linda Fan គឺជាជំនួយការសាស្ត្រាចារ្យផ្នែកសម្ភពនៃរោគស្ត្រីនិងវិទ្យាសាស្ត្របន្តពូជ ចង្អុលបង្ហាញថា វាអាចបណ្ដាលមកពីស្ត្រេសខ្លាំងក្នុងកំឡុងពេលឆ្លងកូវីដ។ ស្ត្រេសត្រូវបានគេដឹងថា អាចបណ្ដាលឲ្យមានភាពមិនប្រក្រតីនៃការមករដូវ ដោយការរំខានដល់អ័រម៉ូន អ័ក្សអ៊ីប៉ូតាឡាមិច – ភីតូរីស – អូវុល (ជាប្រព័ន្ធអ័រម៉ូនដែលខួរក្បាលប្រើដើម្បីនិយាយទៅកាន់អូវែរ) ។

វាអាចមានផលវិបាករយៈពេលវែង
លោកស្រីវេជ្ជបណ្ឌិត Linda Fan បានសន្មតថា វីរុសអាចមានឥទ្ធិពលយូរអង្វែងលើសរីរាង្គបន្តពូជរបស់ស្ត្រី។ ទោះយ៉ាងណាមានភាពជឿជាក់ខាងជីវសាស្ត្រមួយចំនួនដែលថា វីរុសអាចវាយប្រហារមុខងារអូវែរផ្ទាល់ ដោយផ្អែកលើផលប៉ះពាល់មួយចំនួននៃវីរុសលើសរីរាង្គដទៃទៀត។ ការសិក្សានៅប្រទេសចិនក្នុងឆ្នាំនេះបានបង្ហាញថា ២៥% នៃអ្នកដែលមានជំងឺមានការផ្លាស់ប្ដូររដូវមិនធម្មតា។
ដោយឡែកការសិក្សាមួយចេញផ្សាយនៅក្នុងប្រព័ន្ធបន្តពូជ BioMedicine Online នៃមនុស្សចំនួន ១៧៧ នាក់ដែលមានជំងឺកូវីដ ជាមួយនឹងកំណត់ត្រានៃការមករដូវចំនួន ៤៥ (២៥%) បានរាយការណ៍អំពីការផ្លាស់ប្ដូរបរិមាណឈាមនៅពេលមានរដូវ ហើយ ៥០ នាក់ (២៨%) បានផ្លាស់ប្ដូរបទពិសោធន៍នៃការមករដូវរបស់ពួកគេ។ វដ្ដរដូវរួមមានការហូរឈាមតិចជាងមុនឬរយៈពេលយូរជាងនេះមិនធ្លាប់ជួបពីមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖៣ ចំណុចដែលស្ត្រីមានហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩ទាបជាងបុរស
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួចលេចចេញរោគសញ្ញាបែបនេះ មិនមែនមកពីប្រតិកម្មវ៉ាក់សាំងទេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


