Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​​​នៅកូឡុំប៊ី ស្លាប់​១៥នាក់ រួមទាំងសមាជិកសភាដ៏​ល្បី​ម្នាក់

បានផុស

នៅ

យន្តហោះតូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Satena បានធ្លាក់នៅក្នុងតំបន់ជនបទភាគឦសាននៃប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៦ ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន១៥នាក់ដែលនៅលើនោះ។

យន្តហោះ​ដែល​ធ្លាក់​នៅ​កូឡុំប៊ី (រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន CBS ជើងហោះហើរនេះបានចាកចេញពីទីក្រុង Cúcuta នៅម៉ោង១១:៤២ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងគោលដៅឆ្ពោះទៅកាន់សាលាក្រុង Ocaña ដែលស្ថិតក្នុងតំបន់ភ្នំ ប៉ុន្តែបានបាត់ការទាក់ទងជាមួយផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ភ្លាមៗបន្ទាប់ពីហោះឡើង។ អាជ្ញាធរមូលដ្ឋានក្នុងសហគមន៍ Curasica បានរកឃើញកម្ទេចកម្ទីយន្តហោះក្នុងខេត្ត Norte de Santander ហើយក្រសួងដឹកជញ្ជូនបានបញ្ជាក់នៅពេលក្រោយថា គ្មានអ្នករស់រានមានជីវិតឡើយ ក្នុងចំណោមអ្នកបើកយន្តហោះ២នាក់ និងអ្នកដំណើរ១៣នាក់។

ក្នុងចំណោមជនរងគ្រោះ រួមមានលោក Diógenes Quintero ដែលជាសមាជិកសភាដ៏លេចធ្លោ និងជាអ្នកការពារសិទ្ធិមនុស្ស។ លោក Quintero ដែលមានវិជ្ជាជីវៈជាមេធាវី ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈការតស៊ូមតិរបស់លោកនៅក្នុងតំបន់ព្រំដែនជាប់ប្រទេសវ៉េណេស៊ុយអេឡា។ ក្រៅពីនេះ ក៏មានសមាជិកក្រុមការងាររបស់លោក Quintero និងលោក Carlos Salcedo ដែលជាបេក្ខជនសម្រាប់ការបោះឆ្នោតសភាដែលនឹងឈានមកដល់ក្នុងខែមីនាខាងមុខ ក៏បានបាត់បង់ជីវិតផងដែរ។

លោក Diógenes Quintero (រូបថត៖ បណ្ដាញ​សង្គម)

ប្រធានាធិបតី លោក Gustavo Petro និងអនុប្រធានាធិបតី លោកស្រី Francia Márquez សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ខណៈដែលអាជ្ញាធរកំពុងចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើមូលហេតុនៃគ្រោះថ្នាក់នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម