ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្អួតបណ្តាញរូងក្រោមសមុទ្រ ផ្ទុកសុទ្ធតែមីស៊ីល ក្រោយមានការគំរាមរឹតតែខ្លាំងពីអាមេរិក
ប្រទេសអ៊ីរ៉ង់បានដាក់បង្ហាញបណ្តាញរូងក្រោមសមុទ្រដ៏ទំនើប ដែលជាកន្លែងផ្ទុកមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយរាប់រយពាន់គ្រាប់ ដែលនេះត្រូវគេយល់ថាជាការប្រឹងបង្អួតសាច់ដុំយោធាយ៉ាងខ្លាំងក្លាដាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយនៅលើសារព័ត៌មាន New Arab កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៦។

រូបភាពដែលផ្សាយដោយទូរទស្សន៍រដ្ឋ បានបង្ហាញពីលោក Alireza Tangsiri មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) នៅក្នុងទីតាំងក្រោមសមុទ្រដ៏ធំល្វឹងល្វើយ ដោយបង្ហាញពីមីស៊ីលប្រភេទ «Qader 380 L» ដែលមានសមត្ថភាពបាញ់បានចម្ងាយលើសពី ១០០០គីឡូម៉ែត្រ និងបំពាក់ដោយប្រព័ន្ធនាំផ្លូវឆ្លាតវៃសម្រាប់តាមដាន និងវាយប្រហារគោលដៅជានាវាឲ្យមានប្រសិទ្ធភាពបំផុត។
មន្ត្រីអ៊ីរ៉ង់បានលើកឡើងថា គ្រឿងយុទ្ធោបករណ៍ទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងវត្តមានកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ និងសមុទ្រអូម៉ង់ ព្រមទាំងបានព្រមានថា ការវាយប្រហារណាមួយលើអ៊ីរ៉ង់ នឹងធ្វើឲ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង៣៧ភាគរយនៃពិភពលោក ក្លាយជាតំបន់មិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនអន្តរជាតិ។
មេបញ្ជាការ Tangsiri បានសង្កត់ធ្ងន់ថា «ទីក្រុងមីស៊ីល» ទាំងនេះអនុញ្ញាតឲ្យកងកម្លាំងអ៊ីរ៉ង់អាចបាញ់ប្រហារចេញពីទីតាំងដែលមានសុវត្ថិភាព និងលាក់កំបាំង ដែលជាគុណសម្បត្តិដ៏សំខាន់ក្នុងសង្គ្រាមក្រោមទឹក។
ការបង្ហាញកម្លាំងយោធានេះ គឺជាការព្រមានដោយផ្ទាល់ទៅកាន់អាមេរិក ជាពិសេសគឺសំដៅលើវត្តមានរបស់ក្រុមនាវាដឹកយន្តហោះចម្បាំង USS Abraham Lincoln។ អ៊ីរ៉ង់បានបញ្ជាក់បន្ថែមថា ចរាចរណ៍ដឹកជញ្ជូនប្រេងសកល ដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រ Hormuz នឹងមានសុវត្ថិភាព លុះត្រាតែផលប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ត្រូវបានគោរពដោយមហាអំណាចបរទេស។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពង្រាយកម្លាំងជើងទឹកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលលោកបានថ្លែងជាសាធារណៈថា «ជម្រើសគ្រប់យ៉ាងនៅតែស្ថិតលើតុ» ហើយលោកនៅតែបន្តបង្ហាញក្តីសង្ឃឹមសម្រាប់ការចរចាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់៕

ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


