Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ខឹងសម្បារ បន្ទាប់ពីអាមេរិកគំរាម បិទច្រកប្រេង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez កាលពីថ្ងៃទី ៣០ ខែមករា បានសម្ដែងការខឹងសម្បារនិងថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការថ្មីៗនេះពីសហរដ្ឋអាមេរិកដែលរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដោយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសកោះ។

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez (រូបភាព៖Rueters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ tass លោកបានសរសេរនៅលើគណនី X ថា «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងថ្មីបំផុតពីសហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា។ ឥឡូវនេះពួកគេកំពុងស្នើឲ្យបិទផ្លូវទាំងស្រុងនៃការផ្គត់ផ្គង់ប្រេង ដល់ប្រទេសរបស់យើង»។

អ្នកការទូតកំពូលបានកត់សម្គាល់ថា «សហរដ្ឋអាមេរិកក៏កំពុងងាកទៅរកការគំរាមកំហែង និងការបង្ខិតបង្ខំផងដែរ ដោយព្យាយាមបង្ខំប្រទេសដទៃទៀតឲ្យចូលរួមក្នុងគោលនយោបាយបិទផ្លូវគុយបា ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ ដោយគំរាមកំហែងដល់អ្នកដែលបដិសេធជាមួយនឹងពន្ធគយតាមអំពើចិត្ត និងមិនយុត្តិធម៌»។ លោកសង្កត់ធ្ងន់ថា វិធានការទាំងនេះ «រំលោភលើគោលការណ៍ទាំងអស់នៃពាណិជ្ជកម្មសេរី»។

លោក Bruno Rodríguez បានសន្និដ្ឋានថា យើងថ្កោលទោសនៅចំពោះមុខពិភពលោកចំពោះទង្វើឈ្លានពានដ៏ឃោរឃៅនេះប្រឆាំងនឹងគុយបា និងប្រជាជនរបស់ខ្លួន ដែលអស់រយៈពេលជាង ៦៥ ឆ្នាំមកហើយ បានទទួលរងនូវការបិទផ្លូវសេដ្ឋកិច្ចដ៏វែងបំផុត និងឃោរឃៅបំផុតដែលមិនធ្លាប់មានប្រឆាំងនឹងប្រជាជាតិទាំងមូល ហើយឥឡូវនេះកំពុងត្រូវបានគំរាមកំហែងថា នឹងទទួលរងនូវលក្ខខណ្ឌរស់នៅដ៏ធ្ងន់ធ្ងរ។

សូមជម្រាបដែរថា កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមករា លោកត្រាំបានចុះហត្ថលេខាលើក្រឹត្យមួយ ដែលដាក់ពន្ធគយលើទំនិញពីអ្នកផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសគុយបា ដោយមានហេតុផលដោះស្រាយភាពអាសន្នជាតិ។ សេចក្តីថ្លែងការណ៍របស់សេតវិមានក៏បានលើកឡើងពីទំនាក់ទំនងរបស់គុយបា ជាមួយរុស្ស៊ី ហាម៉ាស និងហេសបូឡា ដើម្បីពន្យល់ពីគោលនយោបាយពន្ធថ្មីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Guterres ចេញប្រកាស UN «ជិតដួលរលំផ្នែកហិរញ្ញវត្ថុ»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម