ព័ត៌មានអន្ដរជាតិ
ទាំងបក្សប្រជាជននិងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន កំពុងមានសំឡេងគាំទ្រដាច់គេ ក្នុងការស្ទង់មតិនៅថៃ
ស្របពេលការបោះឆ្នោតថៃនៅសល់ពេលត្រឹមជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះនឹងចូលមកដល់នោះ ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា ទាំងគណបក្សប្រជាជននិងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក Natthaphong Rueangpanyawut កំពុងមានសំឡេងគាំទ្រលើសដាច់គេ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦, ប្រព័ន្ធសកលវិទ្យាល័យ Rajabhat បានធ្វើការស្ទង់មតិទូទាំងប្រទេសលើមនុស្ស ១១ ៧០០នាក់ចន្លោះថ្ងៃទី១៩ដល់២៥ខែមករា ដែលជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនឈរនៅលេខ១ ភឿថៃលេខ២ និងភូមិចៃថៃឈរនៅលេខ៣។
លទ្ធផលបង្ហាញថា គណបក្សប្រជាជនមានសំឡេងគាំទ្រ៣៨.៨% នាំមុខគណបក្សភឿថៃដាច់ ដែលមានត្រឹម១៧.៩% ចំណែកភូមិចៃថៃ មានសំឡេងគាំទ្រ១៥.៦%។

បើនិយាយពីបេក្ខជននាយករដ្ឋមន្ត្រីវិញ លោក Natthaphong ទទួលបានសំឡេងគាំទ្រ៣៩.២% ក៏នាំមុខដាច់ដែរលើលោក Yodchanan Wongsawat នៃគណបក្សភឿថៃ ដែលមានសំឡេងគាំទ្រ១៥.៩% ខណៈ Anutin Charnvirakul មកពីភូមិចៃថៃ មានសំឡេង១៥.២%។
ងាកទៅមើលការស្ទង់មតិរបស់ Suan Dusit ដែលធ្វើឡើងលើមនុស្ស ២ ៥៨៦ នាក់ទូទាំងប្រទេស ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ខែមករា ក៏បង្ហាញដែរថា គណបក្សប្រជាជន មានសំឡេងនាំមុខដាច់នៅក្នុងជម្រើសគោលនយោបាយធំៗចំនួន ៤ ក្នុងចំណោម ៥ ខណៈគណបក្សភឿថៃ កំពុងតាមពីក្រោយ នៅលំដាប់ទី២។

ក្នុងចំណោមគោលនយោបាយទាំង៥ គឺគណបក្សប្រជាជនបាននាំមុខគេចំនួន៤បាត់ទៅហើយ ក្នុងនោះមានដូចជា៖វិស័យអប់រំ ៤៣.៩៣%, ការប្រឆាំងអំពើពុករលួយ ៣៩.៨៩%, នយោបាយនិងសន្តិសុខ ៣៨.១៤% និងវិស័យកសិកម្ម ៣៥.៨២% ចំណែកគោលនយោបាយតែមួយគត់ដែលគណបក្សភឿថៃ នាំមុខគឺតម្លៃទំនិញ និងសេដ្ឋកិច្ចគ្រួសារ ដែលទទួលបានសំឡេងគាំទ្រ ៣៥.៦៣%។
បើនិយាយពីសំឡេងគាំទ្រសម្រាប់សន្លឹកឆ្នោតបញ្ជីឈ្មោះបក្ស (Party-list) វិញ ការស្ទង់មតិបង្ហាញថា គណបក្សប្រជាជនមានសំឡង ៣៤.១១% បើប្រៀបធៀបគណបក្សភឿថៃ ដែលមានត្រឹម១៨.៣៧% ប៉ុណ្ណោះ។
ទន្ទឹមនោះ បើនិយាយពីការគាំទ្រសមាជិកសភាមណ្ឌលវិញ គណបក្សប្រជាជនក៏កំពុងនាំមុខដាច់ដែរ ដោយមានសំឡេង ៣៣.១៤% បើធៀបនឹងសំឡេង ១៩.៤៩% របស់បក្សភឿថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


