ព័ត៌មានអន្ដរជាតិ
កិច្ចពិភាក្សារវាងអាមេរិក-អ៊ីរ៉ង់ គ្រោងធ្វើនៅចុងសប្តាហ៍ ក្រោយទើបបោះសម្ដីធ្ងន់ឲ្យគ្នាទៅមក
យោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍កាលពីថ្ងៃចន្ទទី២ ខែកុម្ភៈ ថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅប្រទេសទួកគីនាចុងសប្តាហ៍នេះ បន្ទាប់ពីភាគីទាំងពីរបានបន្តបោះពាក្យសម្ដីផ្លែផ្កាឲ្យគ្នាទៅមក ចាប់តាំងពីជម្លោះតានតឹងដ៏យូរអង្វែង។
យ៉ាងណា នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូង រវាងភាគីទាំងពីរចាប់តាំងពីការចរចាបានដួលរលំ និងប្រយុទ្ធគ្នាកាលពីខែមិថុនាឆ្នាំមុន។ វាកើតឡើងក្នុងអំឡុងពេលនៃការកសាងយោធាដ៏ធំរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ ហើយប្រធានាធិបតីត្រាំថា មធ្យោបាយតែមួយគត់ដើម្បីចៀសវាងជម្លោះយោធាគឺកិច្ចព្រមព្រៀងរហ័ស។

តាមប្រភពដដែល លោក Steve Witkoff បេសកជនពិសេសអាមេរិក លោក Jared Kushner កូនប្រសារលោកត្រាំ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការទូតឡើងវិញលើជម្លោះដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបំបាត់ការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ថ្មី ខណៈដែលមន្ត្រីការទូតក្នុងតំបន់ម្នាក់បាននិយាយថា តំណាងមកពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប ក៏ដូចជាប្រទេសមួយចំនួនទៀត ក៏នឹងចូលរួមផងដែរ។
របាយការណ៍បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់លើកឡើងថា កិច្ចប្រជុំនឹងផ្តោតលើការដាក់បញ្ចូលគ្នានូវកិច្ចព្រមព្រៀងកញ្ចប់ដែលការពារសង្គ្រាម។ ជាពិសេស កិច្ចប្រជុំនេះគឺជាលទ្ធផលនៃការជំរុញការទូតដោយប្រទេសទួកគី អេហ្ស៊ីប និងកាតា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថា ប្រធានាធិបតី Masoud Pezeshkian បានបញ្ជាឲ្យមានការចរចាថ្មីជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅតែមានចន្លោះប្រហោងធំៗដដែល។ ជាក់ស្ដែង រដ្ឋបាលត្រាំកំពុងទាមទារឲ្យកិច្ចព្រមព្រៀងណាមួយគ្របដណ្តប់លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ ក៏ដូចជាក្នុងតំបន់ ប៉ុន្តែអ៊ីរ៉ង់ចង់បានតែបញ្ហានុយក្លេអ៊ែរនៅលើតុចរចាតែប៉ុណ្ណោះ។
លើសពីនេះ លោកត្រាំនៅតែបន្តបោះសម្ដីធំដាក់អ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់នឹងជួបរឿងអាក្រក់ បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង។ ស្របពេលកងនាវាយោធាអាមេរិកមួយចំនួនធំ ដែលសុទ្ធសឹងជានាវាធំៗ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ បន្ទន់ឥរិយាបទជាមួយអ៊ីរ៉ង់ ក្រោយលោក Khamenei ព្រមានផ្ទុះ «សង្គ្រាមក្នុងតំបន់»
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


