ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមតាមអ៊ីរ៉ង់ ប្ដូរកន្លែងចរចានុយក្លេអ៊ែរទៅកាន់ប្រទេសអូម៉ង់វិញ
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាប្តូរទីតាំងនៃការចរចានុយក្លេអ៊ែរដ៏សំខាន់ពីប្រទេសតួកគី មកកាន់ប្រទេសអូម៉ង់វិញនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ការសម្រេចចិត្តប្តូរទីតាំងនេះ គឺជាការឆ្លើយតបទៅនឹងការទាមទាររបស់ទីក្រុងតេហេរ៉ង់ ដែលចង់ឲ្យមានជំនួបចង្អៀត និងផ្តោតជាពិសេសតែលើបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរបានឈានដល់ចំណុចគ្រោះថ្នាក់បំផុត បន្ទាប់ពីការបង្ក្រាបបាតុកម្មយ៉ាងសាហាវនៅក្នុងប្រទេសអ៊ីរ៉ង់ និងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS ការផ្លាស់ប្តូរផែនការនេះកើតឡើងចំពេលមានភាពមិនប្រាកដប្រជាជាខ្លាំង។ កាលពីដើមសប្តាហ៍នេះ យន្តហោះចម្បាំងកងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅជិតនាវាផ្ទុកយន្តហោះ ខណៈដែលមេដឹកនាំយោធាអ៊ីរ៉ង់បានបង្ហាញសមត្ថភាពមីស៊ីលរបស់ខ្លួនជាសាធារណៈជាពិសេសមីស៊ីល Khorramshahr ដែលអាចបាញ់បានចម្ងាយជាង២០០០គីឡូម៉ែត្រ ដើម្បីបង្ហាញពីការត្រៀមខ្លួនខាងយោធាក្រោយសង្រ្គាមជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំមុន។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួន ប៉ុន្តែមន្ត្រីសេតវិមានបានបង្ហើបថា ពួកគេនៅតែមានការសង្ស័យយ៉ាងខ្លាំង ចំពោះភាពជោគជ័យនៃកិច្ចចរចាមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានយល់ព្រមតាមការផ្លាស់ប្តូរទីតាំង ដើម្បីផ្តល់កិត្តិយសដល់សម្ព័ន្ធមិត្តអារ៉ាប់ និងមូស្លីមនៅក្នុងតំបន់ដែលបានជំរុញកុំឲ្យបោះបង់ចោលផ្លូវការទូត។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានលើកឡើងថា ការចរចាជាមួយអ៊ីរ៉ង់គឺជារឿង «ចម្លែក និងស្មុគស្មាញ» ដោយសារប្រព័ន្ធនយោបាយដែលគ្រប់គ្រងដោយមេដឹកនាំកំពូល Ali Khamenei ដែលមិនអាចពិភាក្សាផ្ទាល់បាន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅដាច់ខាតរបស់លោកត្រាំ គឺការរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះបីជាត្រូវប្រើមធ្យោបាយយោធាក៏ដោយ បើការទូតបរាជ័យ។ ខណៈពេលដែលអ៊ីរ៉ង់ចង់ឲ្យការចរចាមានវិសាលភាពចង្អៀត លោករដ្ឋមន្ត្រីការបរទេស Marco Rubio ក៏បានសង្កត់ធ្ងន់ដែរថា អាមេរិកសង្ឃឹមនឹងរុញការពិភាក្សាឲ្យលើសពីបញ្ហានុយក្លេអ៊ែរ ដោយរួមបញ្ចូលទាំងបញ្ហាមីស៊ីលបាលិស្ទិក និងការគោរពសិទ្ធិមនុស្សរបស់ប្រជាជនអ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


