Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ​​នឹង​ទៅ​ចិន មុនលោក​ស៊ីមក​អាមេរិក​ ក្នុង​គោល​បំណង​​ស្តារ​​ចំណង​មិត្ត​ភាពឡើង​វិញ​ ​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បានថ្លែង​ថា​ លោក​នឹង​ធ្វើជាម្ចាស់ផ្ទះ​ទទួល​មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង នៅ​ឯសេត​វិមាន​នៅ​​​ចុងឆ្នាំនេះ​ ខណៈប្រទេស​សេដ្ឋកិច្ច​កំពូល​ទាំង​ពីរ​របស់ពិភពលោក​ កំពុងសម្លឹង​មើលស្តារទំនាក់ទំ​នងមិត្តភាព​​ឡើង​វិញ​ ​ព្រោះ​តែ​​វិបត្តិសង្គ្រាម​ពាណិជ្ជកម្ម​​កើន​ឡើង​។

លោក ត្រាំ និង​ លោក ស៊ី ក្នុង​កិច្ចប្រជុំ​កំពូល​មួយ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ AFP នៅ​ថ្ងៃទី៩ខែ​កុម្ភៈ លោក ដូណាល់ ត្រាំ ​បាន​ធ្វើបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ NBC News កាល​ពី​ថ្ងៃ​ពុធ ទី ៤ខែកុម្ភៈ ក្នុង​​ថ្ងៃ​តែ​មួយ​ដែល​ខ្លួ​ន​និង លោក ស៊ី ធ្វើ​ការ​សន្ទនា​យ៉ាងច្រើនពី​ពាណិជ្ជកម្ម​ បញ្ហា​តៃវ៉ាន់​ សង្រ្គាម​រុស្ស៊ី​និង​អ៊ុយក្រែន​ ជា​ពិសេស​ស្ថានភាព​នៅ​អ៊ីរ៉ង់។

លោក ត្រាំ រំពឹង​ថាខ្លួន​​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​​ចិន​​ក្នុង​​ខែ​​មេសា មុន​ពេល​លោក ស៊ី ជីនពីង​ មក​បំពេញ​ទស្សនកិច្ច​នៅ​សហ​រដ្ឋ​អា​មេរិក​ចុងឆ្នាំ​​នេះ​​។​

លោក ដូណាល់ ត្រាំ បាន​បន្ត​ក្នុង​បទ​សម្ភាសន៍​ ដែល​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ « គាត់​(លោក ស៊ី) នឹង​​មក​សេត​វិមាន! មែនហើយ! គឺនៅ​ដំណាច់​ឆ្នាំនេះ​។ លើស​ពីនេះ​ប្រទេស​ទាំង​ពីរ​គឺ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​ នៅ​ក្នុង​ពិភពលោក ហើយ​ពួក​យើង​មាន​ទំនាក់​ទំនង​ល្អ​ណាស់»។

គួរ​បញ្ជាក់​ថា លោក ស៊ី ជីនពីង​ ​ដែល​បាន​ទៅ​បំពេញទស្សនកិច្ច​ចុង​ក្រោយ​របស់​ខ្លួន នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣ និង​បានព្រមាន លោក ដូ ណាល់​ ត្រាំ ​កាលពីថ្ងៃពុធថា​៖ «ឱ្យបន្តការ​ប្រុងប្រយ័ត្ន លើ​ការលក់​អាវុធ​ទៅ​​តៃវ៉ាន់​»។

មិន​តែ​ប៉ុណ្ណោះ មេដឹក​នាំ​ចិនរូប​នេះ​ក៏​បានសម្តែង​ក្តីសង្ឃឹម​ថា បញ្ហា​ទ្វេភាគី​ រួមទាំង​ពាណិជ្ជកម្ម​អាចត្រូវបានដោះស្រាយ​ ដោយសម្ព័ន្ធមិត្ត​រវាង​ទីក្រុងប៉េកាំង និង​ទីក្រុងវ៉ាស៊ីនតោន។

លោក ស៊ី​ ជីន​ពីង បានសង្កត់​ធ្ងន់​​ថា៖ «តាម​រយៈ​ការដោះស្រាយ​បញ្ហា​ម្តងមួយៗ និង​បន្ត​កសាង​ទំនុកចិត្ត​ឱ្យ​គ្នា​ទៅ​វិញទៅមក យើង​អាច​បង្កើត​ផ្លូវ​ត្រឹមត្រូវមួយ​សម្រាប់ប្រទេស​ទាំងពីរ និង​ភាព​​ចុះ​សម្រុង​រវាង​​គ្នា​ កាន់​តែ​ល្អ​ប្រសើរ»។ នេះ​បើយោងតាមទូរទស្សន៍ជាតិ​ CCTV ។

ទន្ទឹម​នឹងនេះ​ លោក ត្រាំ បាននិយាយ​ថា៖ « ការសន្ទនា​ជា​មួយ ​លោក​​ ស៊ី គឺល្អ​ណាស់ ហើយយើង​ទាំង​ពីរ​ដឹង​ថា​វា​មាន​សារៈ​សំខាន់ប៉ុណ្ណា ក្នុង​ការ​រក្សា​ទំនាក់​ទំនងនេះ​ឱ្យ​នៅដដែល»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម