ព័ត៌មានអន្ដរជាតិ
អ្នកប្រឆាំងជាន់ខ្ពស់វ៉េណេស៊ុយអេឡាត្រូវចាប់ខ្លួនវិញ ត្រឹមប៉ុន្មានម៉ោងក្រោយការដោះលែង
ប្រទេសវ៉េណេស៊ុយអេឡាកំពុងស្ថិតក្នុងរបត់នយោបាយដ៏ធំមួយ ដោយបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនមេដឹកនាំលោក Nicolás Maduro កាលពីដើមខែមករា រដ្ឋាភិបាលបណ្តោះអាសន្នថ្មីដែលដឹកនាំដោយលោកស្រី Delcy Rodríguez កំពុងរងសម្ពាធយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោនឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់។

កាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ វឌ្ឍនភាពដ៏ធំមួយបានកើតឡើង គឺអ្នកទោសជាន់ខ្ពស់យ៉ាងហោចណាស់ ៣០នាក់ត្រូវបានដោះលែង រួមទាំងលោក Juan Pablo Guanipa និងលោក Perkins Rocha ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេបក្សប្រឆាំង និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី Maria Corina Machado។
ទោះជាយ៉ាងណា ក្តីសាទរនេះមានរយៈពេលខ្លីណាស់។ តាមការផ្សាយរបស់ BBC ត្រឹមតែប៉ុន្មានម៉ោងក្រោយការដោះលែង លោក Guanipa ត្រូវបានគេចាប់ខ្លួនវិញ។ នៅពាក់កណ្តាលអធ្រាត្រ មនុស្សមួយក្រុមប្រដាប់អាវុធស្លៀកពាក់ស៊ីវិលបានបង្ខំលោកឲ្យចូលក្នុងរថយន្តនៅទីក្រុងការ៉ាកាស។ ក្រុមគ្រួសារ និងគណបក្សរបស់លោកមានការភ័យខ្លាចយ៉ាងខ្លាំង ហើយបានហៅទង្វើនេះថាជា «ការចាប់ពង្រត់ដោយហិង្សា»។ ការដោះលែងហើយចាប់ខ្លួនវិញភ្លាមៗបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ការសន្យារបស់រដ្ឋាភិបាលក្នុងការនាំមកនូវសន្តិភាព។
ក្រសួងសាធារណៈនៃប្រទេសវ៉េណេស៊ុយអេឡាបានប្រកាសថា លោក Guanipa ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត ពីបទល្មើសនឹងលក្ខខណ្ឌនៃការដោះលែង ខណៈដែលព័ត៌មានលម្អិតផ្លូវការអំពីការរំលោភបំពានជាក់លាក់ណាមួយមិនត្រូវបានផ្តល់ឲ្យនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទោះបីជាមានរឿងនេះកើតឡើងក៏ដោយ ក៏រដ្ឋាភិបាលបណ្តោះអាសន្ននៅតែបន្តជំរុញ «ច្បាប់លើកលែងទោសទូទៅ» ថ្មីមួយ។ ច្បាប់នេះនឹងលុបចោលរាល់ការចោទប្រកាន់លើមនុស្សរាប់រយពាន់នាក់ដែលត្រូវបានជាប់ពន្ធនាគារដោយសារការតវ៉ា ឬរិះគន់រដ្ឋាភិបាល។ ពួកគេថែមទាំងគ្រោងនឹងប្រែក្លាយមន្ទីរឃុំឃាំង Helicoide ដែលជាកន្លែងល្បីខាងការធ្វើទារុណកម្ម ឲ្យទៅជាមជ្ឈមណ្ឌលកីឡាវិញទៀតផង។ ខណៈដែលមនុស្សជាច្រើនត្រូវបានដោះលែង ការបាត់ខ្លួនភ្លាមៗរបស់លោក Guanipa បង្ហាញថា ផ្លូវឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដនៅវ៉េណេស៊ុយអេឡា នៅតែមានគ្រោះថ្នាក់ និងមិនទាន់ច្បាស់លាស់នៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


