Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសថៃ បង្ហាញជំហរខ្វះភាពច្បាស់លាស់លើកិច្ចព្រមព្រៀង ក្នុងសម្ភាសន៍សារព័ត៌មានបារាំង

បានផុស

នៅ

ក្នុងកិច្ច​សម្ភាសន៍​ថ្មី​មួយ​ជាមួយ​ទូរទស្សន៍បារាំង FRANCE 24 ​រដ្ឋមន្ត្រី​ការ​បរទេសថៃ​ លោក ស៊ីហៈសាក់ ភូង​កេតកែវ ( Sihasak Phuangketkeow) បាន​ឆ្លើយ​យក​រួ​ច​តែ​ខ្លួន និង​គ្មាន​ជំហ​រ​​ដោះស្រាយ​​​ឈាន​ទៅបញ្ចប់​ជម្លោះ​ជាមួយ​កម្ពុជា​​​ដោយឆន្ទៈពិត​ប្រាកដ​នោះទេ​ ខណៈពិធីករ​ទូរទស្សន៍បារាំង​ បាន​ដាក់​សំណួរក្តៅៗ​និងចំៗមួយចំនួន​ជុំវិញ​ជំហរ​ដោះស្រាយ​ជាមួយកម្ពុជា​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​កិច្ច​សម្ភាស​ន៍នោះ រដ្ឋ​​មន្ត្រី​ការបរទេស​​ថៃ​ដែល​តែងតែ​បង្ហាញ​​​កា​រប្រែប្រួល​​ទឹកមុខ​​​ខុស​ប្រក្រតី​​ជាញឹកញាប់​ បាន​​​និយាយ​ដោយ​គ្មានមូលដ្ឋាន​ដំណោះស្រាយ និ​ង​ឆ្លុះ​បញ្ចាំង​ពីសកម្មភាពពិត​របស់​យោធារបស់ខ្លួន​ដែល​កំពុង​​រំលោភ​បំពាន​​​ទឹកដី​​ចូលជ្រៅ​ក្នុង​​​ព្រំដែនរបស់ប្រទេសកម្ពុជានោះទេ​។

​​ក្នុង​កិច្ចស្វាគមន៍​ចូល​រួម​កម្មវិធី​​កិច្ច​សម្ភាសន៍​​​​ជាមួយ​ពិធីករ​​​ព័ត៌មាន​​​ លោក ​​Marc Perelman ​មុន​ចាប់​ផ្តើ​ម​សួរសំណួរ​​​ក្តៅ​ៗ​ជុំវិញ​ស្ថានការ​ចុង​​ក្រោយ​ក្នុងជម្លោះ​កម្ពុជានិងថៃ​នោះ លោក ស៊ីហៈសាក់ ​បាន​និយាយ​​​រាក់​ទាក់​​ទៅកាន់​ពិធីករ​ថា លោក​ធ្លាប់​​​ទៅ​​ប្រទេសរាំង​ ហើយ​ថា ​លោក​នឹងរីក​រាយ​ទៅម្តងទៀត ដើម្បី​សម្រួល​​​​​ការ​ពិភាក្សា​កុំ​​ឲ្យ​តានតឹងពេក​​។​

​​នៅ​សំណួរ​ដំបូង​ដែល​ពិធីករព័ត៌មាន លោក ​​Marc Perelman គឺ​ថា បើ​ទោះបី​ជា​​ភាគី​​ទាំងពីរ​មានកិច្ច​ព្រមព្រៀង​​​បទ​ឈប់បាញ់​​ដាក់​ចេញ​កាល​ពី​ចុង​ខែធ្នូ​ ប៉ុន្តែ​ស្ថានភាព​​នៅតែ​​​ងាយ​រំលោភបំពាន​ ហើយនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​​អះអាង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា ​ ប្រទេសថៃ​​នៅ​តែ​បន្ត​​​កាន់កាប់​​​ផ្នែក​ខ្លះ​នៃ​កម្ពុជា​មិនត្រឹមតែ​​​​នៅ​ព្រំដែន​​​នោះទេ ប៉ុន្តែ​ចូលជ្រៅ​ទៅក្នុង​ទឹកដី​ប្រទេសកម្ពុជា​លើស​ពី​​​ព្រំដែនដែលថៃ​​​​​​អះអាង​​ផ្ទាល់ខ្លួន​ជាឯកតោភាគី​ទៅ​ទៀត​​​​។ តើ​អ្នក​​​​ឆ្លើយ​តប​យ៉ាងដូចម្តេច​ចំពោះ​ការ​ចោទ​ប្រកាន់​ចំៗ​បែបនោះ?​

​លោក​ ស៊ីហៈសាក់ បាន​​​ទទួលស្គាល់​ថា ​ភាគី​ទាំងពីរ​សម្រេច​​បាន​កិច្ចព្រមព្រៀង​​​បទឈប់បាញ់ ប៉ុន្តែ​បទ​ឈប់បាញ់នោះ​ផុយស្រួយ​ណាស់​​។ លោក អះអាង​ទៀត​ថា ភាគី​ថៃ​នៅ​ពេលនេះ​​បាន​​ធ្វើការ​ដើម្បី​​បន្ថយ​ស្ថានភាព​តានតឹង ដើម្បី​អាចធ្វើ​ការ​បន្ត​ទៅ​មុខទៀត​។ ​

នៅ​ក្នុងចម្លើយ​នោះដែរ រដ្ឋមន្ត្រី​​​ការបរទេសថៃ​រូបនេះ​បាន​ស​ង្កត់​ម្តងហើយ​ម្តងទៀតថា «កិច្ច​ព្រមព្រៀង​នោះ បាន​ចែង​ថា ឈរជើង​នៅកន្លែង​ដែល​ពួកគេ​នៅ» ប៉ុន្តែ​​លោក​​​​មិនបាន​​​​លើក​​​​​​ឡើង​ពី​ការ​ឈានទៅអនុវត្ត​​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​ដែលភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា​​នៅទីក្រុង​កូឡាឡាំពូកាលពីថ្ងៃទី​២៦ខែតុលា​ឆ្នាំ​២០២៥នោះទេ។​

​​​​ផ្ទុយពីការ​អះអាង​​​និយាយ​​យក​ល្អ​លើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិដោយ​រដ្ឋមន្ត្រី​ការបរទេស យោធារបស់​ភាគី​ថៃ​ បាន​ធ្វើសកម្មភា​ព​​​រំលោភបំពាន​បទ​ឈប់បាញ់ ដោយ​ការ​សាងសង់​​​​លេណដ្ឋាន​ សាង​សង់​ផ្លូវ ការ​រាយបន្លាលួស​ ការ​ដាក់​តួកុងតឺន័រ និង សកម្មភាព​បង្ហហេតុជាច្រើនទៀត។

​នៅក្នុង​បទ​សម្ភាស​ន៍​ដែលធ្វើ​ឡើង​តាមអនឡាញនោះ លោក ស៊ីហៈសាក់ បាន​ងាកចេញ​ពីការ​ផ្តោត​លើ​​​កម្មវិធី​ជាច្រើន​លើក ដែល​ទំនង​​ងាក​ទៅសហការី​របស់​លោក ដែលជា​​បោះព័ត៌មាន​ឲ្យ​និយាយ​៕​​

រ៉ាន់​ រើយ

​​

Thailand’s Prime Minister Anutin Charnvirakul and Cambodia’s Prime Minister Hun Manet shake hands and hold up a document while U.S. President Donald Trump applauds, during the signing of a ceasefire deal between Cambodia and Thailand on the sidelines of the 47th Association of Southeast Asian Nations (ASEAN) summit in Kuala Lumpur, Malaysia, October 26, 2025. REUTERS/Evelyn Hockstein

‘We have to avoid acts of provocation’ with Cambodia, Thai FM says • FRANCE 24 English

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម