ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រយោធាអ៊ីរ៉ង់ ធ្លាក់ចូលផ្សារ ស្លាប់មនុស្ស៤នាក់
ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ដ៏រន្ធត់មួយ ដោយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ធ្លាក់ចូលផ្សារបន្លែផ្លែឈើ បណ្តាលឲ្យឆាបឆេះ សម្លាប់មនុស្សចំនួន៤នាក់។

តាមការផ្សាយរបស់សារព័ត៌មាន Independent នៅថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍នេះកើតឡើងក្នុងខេត្ត Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់។
ទន្ទឹមនោះ សារព័ត៌មាន Mehr របស់អ៊ីរ៉ង់ក៏ផ្សាយដែរថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ឆក់យកជីវិតអ្នកបើកម្នាក់និងសហការីម្នាក់ និងអ្នកលក់បន្លែផ្លែឈើ២នាក់។
យ៉ាងណា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីប្រភេទឧទ្ធម្ភាគចក្រនៅឡើយទេ ខណៈមូលហេតុនៃការធ្លាក់ ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ។

សូមជម្រាបថា អ៊ីរ៉ង់មានប្រវត្តិសុវត្ថិភាពផ្លូវអាកាសមិនល្អសោះឡើយ ដោយមានករណីធ្លាក់យន្តហោះច្រើនលើក ជាពិសេសពាក់ព័ន្ធនឹងយន្តហោះដែលទិញតាំងពីមុនបដិវត្តន៍ឆ្នាំ១៩៧៩។
ជាក់ស្តែង កាលពីសប្តាហ៍មុន យន្តហោះចម្បាំងប្រភេទ F-4 ដែលផលិតដោយសហរដ្ឋអាមេរិកជារបស់កងទ័ពអាកាសអ៊ីរ៉ង់ ក៏ធ្លាក់ផងដែរនៅក្នុងខេត្ត Hamadan ភាគខាងលិច អំឡុងពេលហោះហើរហ្វឹកហាត់ បណ្តាលឲ្យអាកាសយានិកម្នាក់ស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


