ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់ Reza Pahlavi៖ អ្នកស្នងតំណែងរបបនៅអ៊ីរ៉ង់គឺខុសច្បាប់ និងរស់មិនយូរទេ
អនាគតនៃប្រទេសអ៊ីរ៉ង់អាចប្រែប្រួលរបៀបដឹកនាំ និងគោលនយោបាយការបរទេស ក្រោយពេលមរណភាពនៃមេដឹកនាំកំពូលអ៊ីរ៉ង់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ខណៈមានការលើកឡើងអំពីលទ្ធភាពឲ្យមានការបោះឆ្នោត និងធ្វើគោលយោបាយជិតស្និទ្ធទៅរកអ៊ីស្រាអែល រំសាយកម្មវិធីនុយក្លេអ៊ែរ។

ខណៈពេលដែលប្រជាជនអ៊ីរ៉ង់ដែលមានសមានចិត្តស្រឡាញ់របបដឹកនាំរបស់អតីតមេដឹកនាំកំពូល Ayatolah Ali Khamenei បានចេញមកគោរពវិញ្ញាណក្ខន្ធ មេដឹកនាំរបស់ពួកគេនៅថ្ងៃអាទិត្យទី១ខែមិនានេះ រលកនៃនយោបាយរបស់អ៊ីរ៉ង់អាចប្រែប្រួលខ្លាំងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ការប្រែប្រួលនយោបាយអ៊ីរ៉ង់អាចកើតឡើងដោយសារតែ ព្រះអង្គម្ចាស់ Reza Pahlavi របស់ប្រទេសអ៊ីរ៉ង់ដែលត្រូវបានរបបដឹកនាំបច្ចុប្បន្នធ្វើបដិវត្តន៍ទម្លាក់របបស្តេចអ៊ីរ៉ង់កាលឆ្នាំ១៩៧៩ បានចេញមកអះអាង បង្ហាញបំណង ចង់ដឹកនាំរដ្ឋាភិបាលអ៊ីរ៉ង់បណ្តោះអាសន្ន ដើម្បីរៀបចំឲ្យមានការបោះឆ្នោត និងការកែប្រែគោលនយោបាយការបរទេស។ នេះបើយោងការចេញផ្សាយរបស់ The Jerusalem Post ។
ដែលបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកកាលថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ហើយ មរណភាពផ្លូវការត្រូវបានប្រកាសនៅថ្ងៃអាទិត្យទី១ខែមិនា

ការផ្សាយរបស់ Express Global Desk នៅថ្ងៃទី១ខែមីនា ឆ្នាំ ២០២៦ បានលើកឡើងថា ព្រះអង្គម្ចាស់ Reza Pahlavi បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ក៏ដូចជាមេដឹកនាំកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់មួយចំនួន។
រាជវង្សអ៊ីរ៉ង់ដែលកំពុងនិរទេសខ្លួន Reza Pahlavi បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះប្រតិបត្តិការ Epic Fury ប្រឆាំងនឹងរបបនៅអ៊ីរ៉ង់ និងទីបំផុតបានសម្លាប់មេដឹកនាំកំពូល Ayotollah Khamenei។
នៅក្នុងអត្ថបទមួយនៅក្នុងកាសែត Washington Post លោក Pahlavi បាននិយាយថា «ក្នុងការប្រកាសពីការវាយប្រហារនេះ ប្រធានាធិបតី ត្រាំ បានបង្ហាញពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរដែលអ្នកឧបត្ថម្ភគាំទ្រដល់ភេរវកម្មឈានមុខគេរបស់ពិភពលោកបានបង្កឡើងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ព្រះអង្គម្ចាស់នេះ ក៏បានថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ ដែលជាជនរងគ្រោះដែលរងទុក្ខវេទនាយូរបំផុតរបស់របបនេះ ដោយប្រកាសថា «ម៉ោងនៃសេរីភាពរបស់អ្នកជិតមកដល់ហើយ»។
នៅក្នុងសារមួយនៅលើហ្វេសប៊ុក លោក Pahlavi បាននិយាយថា «លោក Ali Khamenei ដែលជាមេដឹកនាំផ្តាច់ការដ៏បង្ហូរឈាមនៃសម័យកាលរបស់យើង ជាឃាតករសម្លាប់កូនប្រុសស្រីដ៏ក្លាហានរាប់ម៉ឺននាក់របស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់ចេញពីមុខមាត់នៃប្រវត្តិសាស្ត្រ។ ជាមួយនឹងការស្លាប់របស់លោក សាធារណរដ្ឋអ៊ីស្លាមបានឈានដល់ទីបញ្ចប់របស់ខ្លួន ហើយឆាប់ៗនេះនឹងត្រូវបញ្ជូនទៅក្នុងធុងសំរាមនៃប្រវត្តិសាស្ត្រ”។
លោកបានព្រមានថា «ការប៉ុនប៉ងណាមួយដោយសំណល់នៃរបបនេះ ដើម្បីតែងតាំងអ្នកស្នងតំណែងបន្តពី លោក Khamenei នឹងត្រូវបរាជ័យតាំងពីដំបូង។ អ្នកណាដែលពួកគេដាក់ជំនួសលោកនឹងមិនមានទាំងភាពស្របច្បាប់ ឬអាយុយឺនយូរទេ ហើយច្បាស់ជានឹងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៃរបបនេះផងដែរ»។
លោកបានគាំទ្រការទាមទាររបស់លោក ប្រធានាធិបតី ត្រាំ សម្រាប់ការបិទកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបាននិយាយថា សាធារណរដ្ឋអ៊ីស្លាម «បានដំណើរការជាសហគ្រាសបដិវត្តន៍ពង្រីកខ្លួន ដោយបំផ្លាញអធិបតេយ្យភាពរបស់ប្រទេសជិតខាង បញ្ឆេះជម្លោះនៅជុំវិញពិភពលោក និងបន្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបញ្ជូនវា»។
យោងការផ្សាយរបស់ Al Jaazeera ប្រជាជនអ៊ីរ៉ង់រាប់ពាន់ រាប់ម៉ឺននាក់ក៏បានចេញមកតាមផ្លូវបង្ហាញសមានចិត្តចំពោះមេដឹកនាំរបស់ពួកគេដែលបានស្លាប់ក្រោមគ្រាប់ផ្លោងរបស់អាមេរិក និងអ៊ីស្រាអែល៕
រ៉ាន់ រើយ

-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


