ព័ត៌មានអន្ដរជាតិ
វិបត្តិនៅហ្គាហ្សា៖ អ៊ីស្រាអែលបិទច្រកចូលហ្គាហ្សា ចាប់ពីសង្គ្រាមអ៊ីរ៉ង់ វិបត្តិប្រេងនិងស្បៀងកំពុងប្រឈមថ្មី
មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃទី២មីនាថា តំបន់ហ្គាហ្សាកំពុងអស់ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានកំណត់របស់ខ្លួនយ៉ាងឆាប់រហ័ស ហើយស្តុកស្បៀងអាហារអាចនឹងកាន់តែខ្សត់ បន្ទាប់ពីអ៊ីស្រាអែលបានរារាំងការនាំចូលប្រេងឥន្ធនៈ និងទំនិញទៅក្នុងទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ដោយលើកឡើងពីការប្រយុទ្ធជាមួយអ៊ីរ៉ង់។

យោងតាមរបាយការណ៍ពី Reuters យោធាអ៊ីស្រាអែលបានបិទច្រកព្រំដែនហ្គាហ្សាទាំងអស់ ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈ បន្ទាប់ពីប្រកាសពីការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ដែលធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក និងលើកឡើងពីហេតុផលថា ច្រកឆ្លងកាត់ទាំងនោះមិនអាចដំណើរការបានដោយសុវត្ថិភាពក្នុងអំឡុងពេលសង្គ្រាមនោះទេ។
ក្រោយមកនៅយប់ថ្ងៃទី ២ខែមីនា អាជ្ញាធរអ៊ីស្រាអែលបែរជាប្រកាសថា ពួកគេនឹងបើកច្រកឆ្លងកាត់ Kerem Shalom ពីអ៊ីស្រាអែលទៅហ្គាហ្សាឡើងវិញនៅថ្ងៃទី ៣ខែមីនានេះ សម្រាប់ «ការចូលបន្តិចម្តងៗនៃជំនួយមនុស្សធម៌» ចូលទៅក្នុងតំបន់នោះ ដោយមិនលើកឡើងពីចំនួនប៉ុន្មាននោះទេ។
លោកស្រី Karuna Herrmann នាយិកាការិយាល័យសេវាកម្មគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS) នៅក្រុងយេរូសាឡឹម ដែលគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈនៅហ្គាហ្សា បាននិយាយថា ប្រេងនៅសល់តិចតួចបំផុតនោះ អាចដំណើរការប្រហែលពីរបីថ្ងៃទៀតប៉ុណ្ណោះ។
លោក Amjad Al-Shawa មេដឹកនាំជំនួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈអាចមានរយៈពេលបីឬបួនថ្ងៃ ខណៈដែលស្តុកបន្លែ ម្សៅ និងរបស់ចាំបាច់ផ្សេងទៀតក៏អាចអស់ឆាប់ៗនេះដែរ ប្រសិនបើច្រកឆ្លងកាត់នៅតែបិទដដែល។
ដោយឡែក ទីភ្នាក់ងារយោធា COGAT របស់អ៊ីស្រាអែល ដែលគ្រប់គ្រងដំណើរចេញចូលទៅកាន់ហ្គាហ្សា បាននិយាយថា អាហារគ្រប់គ្រាន់ត្រូវបានដឹកជញ្ជូនទៅកាន់ទឹកដីនេះ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់ខែតុលា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជន។ ប៉ុន្តែខ្លួនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើកង្វះខាតប្រេងឥន្ធនៈ ដែលអាចកើតមានក្នុងពេលបច្ចប្បន្ននេះទេ។
គួរបញ្ចាក់ដែរថា កន្លងមកតំបន់ហ្គាហ្សាច្រើនតែពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈដែលនាំមកដោយរថយន្តដឹកទំនិញពីអ៊ីស្រាអែល និងអេហ្ស៊ីប ហើយកង្វះការផ្គត់ផ្គង់ថ្មីនឹងធ្វើឲ្យប្រតិបត្តិការមន្ទីរពេទ្យស្ថិតក្នុងហានិភ័យ និងគំរាមកំហែងដល់សេវាទឹក និងអនាម័យ មន្ត្រីមូលដ្ឋាននិយាយ។ ជាងនេះទៀតនោះ ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅក្នុងតំបន់ហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក បន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៊ីស្រាអែលជាមួយពួកសកម្មប្រយុទ្ធហាម៉ាស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


