ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ីរ៉ង់ សន្ទនាគ្នាតាមទូរស័ព្ទ ក្នុងពេលតានតឹងខ្លាំងបំផុត
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអង្គារទី៣មីនា។ នេះបើយោងតាមរបាយការណ៍ពីក្រសួងការបរទេសទីក្រុងមូស្គូ។

យោងតាម themoscowtimes ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទជាមួយលោក Araghchi លោក Lavrov បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ «ធានាសុវត្ថិភាពប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងអស់ក្នុងតំបន់»។
រដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ភាគីរុស្ស៊ី សម្រាប់ការបន្ធូរបន្ថយភាពតានតឹង បដិសេធការប្រើប្រាស់កម្លាំង ព្រមទាំងជំរុញឲ្យមានដំណោះស្រាយនយោបាយ និងការទូត ដោយលើកឡើងថា «ទីក្រុងមូស្គូត្រៀមខ្លួនជួយជានិច្ច»។
គួរបញ្ចាក់ដែរថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យប្រទេសជាច្រើនបិទដែនអាកាសរបស់ពួកគេរៀងៗខ្លួន។ ការបិទច្រកទាំងនេះ ក៏បានបណ្តាលឲ្យមានការលុបចោលជើងហោះហើររាប់ពាន់ជើងនៅទូទាំងប្រទេសឈូងសមុទ្រ ស្របពេលដែលគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចររុស្ស៊ី បានក្លាយជាការរំខានដ៏ធំបំផុតចំពោះការធ្វើដំណើរទូទាំងពិភពលោកចាប់តាំងពីជំងឺរាតត្បាតកូវីដ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


