Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ប្រាប់​ថា​ នាំ​តែ​ខាត​ពេលទេ បើ​បញ្ជូនទ័ពជើងគោកទៅវាយ​អ៊ីរ៉ង់

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍​ទី​៥​ខែ​មីនា​ឆ្នាំ​២០២៦ ប្រធានាធិបតី ដូណាល់ ត្រាំ បានទាត់ចោលគំនិតនៃការបញ្ជូនទ័ពជើងគោកអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលោកបានចាត់ទុកវាថាជា «ការខាតបង់ពេលវេលា»។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទូរទស្សន៍ NBC លោកត្រាំ​បានអះអាងថា ប្រទេសអ៊ីរ៉ង់បាន​បាត់បង់អ្វីៗគ្រប់យ៉ាង​រួចទៅហើយ រួមទាំងកម្លាំងជើងទឹកផងដែរ បន្ទាប់ពីទទួលរងសម្ពាធយោធាយ៉ាងខ្លាំង។ លោកបានច្រានចោលការព្រមានពីជម្លោះទ្រង់ទ្រាយធំរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដោយហៅវាថាជា «សម្តីឥតប្រយោជន៍»។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកចង់​បោសសម្អាតអ្វីៗគ្រប់យ៉ាង​ឲ្យ​បានឆាប់រហ័ស ជាជាងចំណាយពេលរាប់ទសវត្សរ៍ក្នុងការកសាងប្រទេសនោះឡើងវិញ ក្រោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei កាលពីដើមជម្លោះ។

លោកត្រាំ ក៏បានបង្ហាញសញ្ញាថា លោកចង់មានសិទ្ធិសម្រេចដោយផ្ទាល់ក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ដោយលោកបានលើកយកករណីនៃការផ្លាស់ប្តូរអំណាចនៅប្រទេសវ៉េណេស៊ុយអេឡាមកធ្វើជាការប្រៀបធៀប។ លោកបានបដិសេធយ៉ាងច្បាស់ចំពោះលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់មេដឹកនាំដែលបានស្លាប់ ដោយលោកចាត់ទុកបុគ្គលរូបនេះថាជាអ្នកបន្តវេនដ៏​ទន់​ខ្សោយ និងបានព្រមានថា ប្រសិនបើគោលនយោបាយចាស់ៗនៅតែបន្ត នោះសង្គ្រាមនឹងកើតឡើងវិញក្នុងរយៈពេល​៥ឆ្នាំទៀត។ ទោះបីជាលោកត្រាំ​បញ្ជាក់ថា លោកមានបេក្ខជនក្នុងចិត្តរួចហើយសម្រាប់តំណែងនេះក៏ដោយ ក៏លោកមិនទាន់បញ្ចេញឈ្មោះបុគ្គលទាំងនោះនៅឡើយទេ។

ស្របពេលដែលជម្លោះនេះបានឈានចូលដល់ដំណាក់កាលថ្មី ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបានបន្តកើតមានលើទីក្រុងតេហេរ៉ង់ ដោយអ៊ីស្រាអែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់របបដឹកនាំ។ ដ្បិត​មានការវាយប្រហារជាបន្តបន្ទាប់ និងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់ត្រូវបានសម្លាប់ អ៊ីរ៉ង់នៅមិនទាន់ប្រកាសឈ្មោះអ្នកបន្តវេនផ្លូវការពីលោក Khamenei នៅឡើយទេ។ យោងតាមរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ង់ ក្រុមប្រឹក្សាអ្នកជំនាញមានភារកិច្ចជ្រើសរើសមេដឹកនាំបន្ទាប់ ខណៈដែលក្រុមប្រឹក្សាបណ្តោះអាសន្ន​នេះ​នឹងគ្រប់គ្រងកិច្ចការងាររដ្ឋក្នុងអំឡុងពេលអន្តរកាល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម