ព័ត៌មានអន្ដរជាតិ
សារព័ត៌មានអាមេរិក៖ រុស្ស៊ីនៅពីក្រោយអ៊ីរ៉ង់ក្នុងប្រយុទ្ធសងសឹកអាមេរិក-អ៊ីស្រាអែល
មន្ត្រីចារកម្មលោកខាងលិចម្នាក់ឱ្យដឹងថា រុស្ស៊ីកំពុងជួយអ៊ីរ៉ង់ជាមួយយុទ្ធសាស្ត្រដ្រូនទំនើបៗពីសង្គ្រាមរបស់ខ្លួនលើប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងក្នុងប្រទេសឈូងសមុទ្រនៅមជ្ឈិមបូព៌ា។
សារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្សាយថ្ងៃទី១១ខែមីនា ឆ្នាំ២០២៦ ឲ្យដឹងថា ដ្រូនម៉ាក Shahed រចនាដោយអ៊ីរ៉ង់ ប៉ុន្តែត្រូវបានផលិតដោយទីក្រុងមូស្គូប្រើប្រាស់ដើម្បីប្រយុទ្ធជាអ៊ុយក្រែន ទទួលបានជោគជ័យមិននឹកស្មានដល់ក្នុងការជ្រៀតចូលតាមប្រព័ន្ធការពារដែនអាកាសរបស់បណ្តាប្រទេសឈូងសមុទ្រ។

យោងតាមមន្រ្តីខាងលើ រុស្ស៊ីនិងអ៊ីរ៉ង់មានទំនាក់ទំនងជាមួយគ្នាទាំងផ្នែកយុទ្ធសាស្រ្តសង្រ្គាម មកដល់ពេលនេះរុស្ស៊ីផ្តល់ជំនួយទូទៅ ដូចជាការកំណត់គោលដៅរបស់សត្រូវ ប៉ុន្តែដំបូន្មានយុទ្ធសាស្ត្រជាក់លាក់គឺជាកម្រិតនៃការគាំទ្រថ្មីមួយរវាងប្រទេសទាំងពីរ។
មន្រ្តីសុំមិនបញ្ចេញឈ្មោះថា៖ «អ្វីដែលធ្លាប់តែជាការគាំទ្រទូទៅ ឥឡូវនេះវាកាន់តែគួរឱ្យព្រួយបារម្ភ រួមទាំងយុទ្ធសាស្ត្រកំណត់គោលដៅដ្រូន UAS ដែលរុស្ស៊ីបានប្រើប្រាស់នៅអ៊ុយក្រែន»។
ខណៈមន្ត្រីរូបនេះបដិសេធមិនបញ្ជាក់ពីជំនួយយុទ្ធសាស្ត្រពិតប្រាកដរបស់រុស្ស៊ីប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed ប្រឆាំងនឹងអ៊ុយក្រែនទេ។
ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធថា៖ «រុស្ស៊ីបានចាប់ផ្តើមគាំទ្ររបបអ៊ីរ៉ង់ដោយដ្រូន។ ពួកគេពិតជានឹងជួយជាមីស៊ីល ហើយក៏កំពុងជួយជាមួយនឹងសម្ភារៈការពារដែនអាកាសផងដែរ»។
គួរបញ្ជាក់ថាទីក្រុងកៀវបានបញ្ជូនអ្នកជំនាញស្ទាក់ចាប់ដ្រូនទៅកាន់តំបន់ឈូងសមុទ្រក្នុងការបញ្ឈប់សកម្មភាពដ្រូនម៉ាក Shaheds ។
មិនតែប៉ុណ្ណោះមន្ត្រីរូបនោះបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ពីការគំរាមកំហែងក្នុងឈូងសមុទ្រ ជាពិសេសការប្រើប្រាស់មីនរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ក៏ដូចជាការវាយប្រហារដោយដ្រូននិងបច្ចេកវិទ្យាដោយប្រើទូកនេសាទ Dhow មកលើក្រុមនាវាផ្ទុកយន្តហោះអាមេរិកផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


