Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាច្រើនលើលោក ចាប់ផ្តើមធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិ ដោយសារប្រេងសាំងឡើងថ្លៃ

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ា ដែលជាការច្បាំងគ្នាស៊ីសាច់ហុតឈាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលដែលចាប់ដៃជាមួយសហរដ្ឋអាមេរិក​ បានបង្កឲ្យមានវិបត្តិជាសកល ជាពិសេសរុញតម្លៃទំនិញនិងប្រេងសាំងឲ្យហក់ឡើងខ្ពស់ ប៉ះពាល់ទូទាំងពិភពលោក សូម្បីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

ប្រទេសជាច្រើនកំពុងធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច ហើយរដ្ឋាភិបាលទាំងឡាយ បានដាក់ចេញវិធានការនានាដើម្បីទប់ស្កាត់និងដោះស្រាយចំពោះបញ្ហាប្រឈមដែលកំពុងជួបប្រទះ។

ក្នុងនោះមានដូចជា៖

🛑វៀតណាម៖ តម្លៃសាំងនៅទីនោះ ហក់ឡើងខ្ពស់មែនទែន ដោយសឹងតែកើន៥០%ទៅហើយ ដូច្នេះហើយទើបរដ្ឋាភិបាលទីក្រុងហាណូយ ជំរុញឲ្យមន្ត្រីធ្វើការពីផ្ទះ និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់។

🛑ថៃ៖ ប្រទេសនេះ ក៏កំពុងប្រឈមនឹងវិបត្តិថវិកាផងដែរ ដោយសារការប្រើប្រាស់ «មូលនិធិប្រេង» ដើម្បីទប់ទល់តម្លៃប្រេងម៉ាស៊ូតដែលកំពុងហក់ឡើងខ្លាំង។

🛑ហ្វីលីពីន៖ រដ្ឋាភិបាលទីក្រុងម៉ានីល បានដាក់ចេញនូវវិធានការធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសន្សំសំចៃថាមពល។

🛑បង់ក្លាដែស៖ ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារខ្វះខាតទុនបម្រុងរូបិយប័ណ្ណបរទេ​សដើម្បីទិញប្រេងនិងមានទុនបម្រុងប្រេងតិចតួច។ បច្ចុប្បន្នកំពុងមានការបែងចែករបបសាំងនិងការដា​ច់ចរន្តអគ្គិសនីញឹកញាប់ ហើយឈានដល់ការបិទសាលារៀននិងសាកលវិទ្យាល័យទាំងអស់ទៀតផង។

🛑ប៉ាគីស្ថាន៖ មិនខុសអីពីបង់ក្លាដែស, ប៉ាគីស្ថាន ក៏ប្រកាសបិទសាលារៀនជាច្រើនផងដែរ ព្រោះខ្វះប្រេងទំនុកបម្រុងនិងជាការសន្សំសំចៃ។ 

🛑សូម៉ាលី៖ តម្លៃប្រេងបានហក់ឡើងជិត ៤ ដង ដែលធ្វើឲ្យតម្លៃដឹកជញ្ជូននិងទំនិញប្រើប្រាស់ចាំបាច់ឡើងថ្លៃកប់ពពក។

🛑នីហ្សេរីយ៉ា៖ ទោះបីជាប្រទេសផលិតប្រេងមែន ប៉ុន្តែដោយសារកង្វះរោងចក្រចម្រាញ់ តម្លៃសាំងក៏បានកើនឡើង៣៥%ដែរ។

🛑កូរ៉េខាងត្បូងនិងជប៉ុន៖ សន្ទស្សន៍ផ្សារភាគហ៊ុនរបស់ប្រទេសទាំងពីរនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ កូរ៉េខាងត្បូងបានប្រកាសដាក់កម្រិតតម្លៃសាំង ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ។

🛑សហរដ្ឋអាមេរិក និងអឺរ៉ុប៖ តម្លៃសាំងនៅតាមស្ថានីយ៍បានកើនឡើងចន្លោះពី ១២% ទៅ ២០% ដែលបង្កជាសម្ពាធអតិផរណា និងប៉ះពាល់ដល់តម្លៃស្បៀងអាហារ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម