ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមសងសឹកអ៊ុយក្រែន ព្រោះតែលូកដៃ ជួយសត្រូវរបស់ខ្លួន
សមាជិកសភាកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានព្រមានខ្លាំងៗទៅអ៊ុយក្រែន ដោយគំរាមសងសឹកព្រោះតែទីក្រុងកៀវ ផ្តល់ជំនួយនិងបញ្ជូនឧបករណ៍ការពារដែនអាកាស ដល់សត្រូវរបស់ទីក្រុងតេហេរ៉ង់។

សារព័ត៌មាន RT បានដកស្រង់សំណេរប្រធានគណៈកម្មាធិការសន្តិសុខជាតិក្នុ្នងសភាអ៊ីរ៉ង់លោក Ebrahim Azizi ដែលបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ទី១៤ខែមីនាឆ្នាំ២០២៦ ថា អ៊ុយក្រែនបានក្លាយជាភាគីនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ហើយ។
លោក Azizi បញ្ជាក់ថា តាមរយៈការផ្តល់ការគាំទ្រផ្នែកដ្រូនដល់របបអ៊ីស្រាអែល ប្រទេសអ៊ុយក្រែនដែលកំពុងបរាជ័យ បានចូលរួមក្នុងសង្គ្រាមនេះយ៉ាងពិតប្រាកដ ហើយនៅក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ វាធ្វើឲ្យទឹកដីទាំងមូលរបស់ខ្លួន ក្លាយជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់។

ការព្រមាននេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទម្លាយថា ប្រទេសរបស់លោកបានបញ្ជូនក្រុមជំនាញការផ្នែកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្តល់ប្រឹក្សានិងរៀបចំផែនការ ទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់។
លោកហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X ថា លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ និងផ្តល់ជំនួយតាមវិធីដែលមិនធ្វើឲ្យការការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ។

ក្រោយមក លោកហ្សេលេនស្គី អះអាងទៀតថា អាមេរិក សុំឲ្យអ៊ុយក្រែន ជួយចែករំលែកបទពិសោធប្រយុទ្ធជាមួយដ្រូនអ៊ីរ៉ង់។
ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំឲ្យអ៊ុយក្រែនជួយចែករំលែកបទពិសោធក្នុងការប្រយុទ្ធជាមួយដ្រូនរបស់អ៊ីរ៉ង់ប្រភេទ Shahed ដែលកំពុងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


