ព័ត៌មានអន្ដរជាតិ
ត្រាំ អំពាវនាវឲ្យចិន និងប្រទេសផ្សេងទៀត បញ្ជូននាវាចម្បាំងទៅជួយបើកច្រក Hormuz
ស្របពេលតម្លៃប្រេងនៅតែខ្ពស់ ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ា ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសនានារួមទាំងចិន ផងនោះ សូមបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីជួយបើកច្រកនេះឡើងវិញ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១៤ខែមីនាឆ្នាំ២០២៦ លោកត្រាំសរសេរថា៖ «មិនថាដោយវិធីណាក៏ដោយ យើងនឹងធ្វើឲ្យច្រកសមុទ្រ Hormuz បើកចំហ មានសុវត្ថិភាព និងមានសេរីភាព ក្នុងពេលឆាប់ៗនេះឲ្យបាន»។
តាមសំណេររបស់ប្រធានាធិបតីអាមេរិក លោកសង្ឃឹមថា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស នឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រដឹកជញ្ជូនដ៏សំខាន់នេះ ដើម្បីកុំឲ្យវា ក្លាយជាការគំរាមកំហែងទៀតដោយអ៊ីរ៉ង់។ ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងមក ដើម្បីរក្សាច្រកផ្លូវទឹកដ៏សំខាន់នេះឱឲ្យបើកចំហនិងមានសុវត្ថិភាព។

ក្នុងពេលជាមួយគ្នានេះ លោកបន្តថា សហរដ្ឋអាមេរិកនឹង ទម្លាក់គ្រាប់បែកកម្ទេចតំបន់ឆ្នេរឲ្យខ្ទេចខ្ទី ហើយបន្តបាញ់កម្ទេចទូកនិងនាវារបស់អ៊ីរ៉ង់ឲ្យលិចចូលទៅក្នុងទឹក។
រឿងនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright និយាយថា យោធាអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ។

យោងតាមការផ្សាយរបស់ Al Jazeera លោក Wright ប្រាប់សារព័ត៌មាន CNBC ថា៖«ទីផ្សារកំពុងជួបប្រទះនឹងការរំខានរយៈពេលខ្លីដ៏ខ្លាំងក្លា យើងព្យាករណ៍ថា សង្គ្រាមនឹងបន្តរយៈពេលច្រើនសប្តាហ៍ទៀត មិនមែនច្រើនខែទេ។ វាជាការឈឺចាប់រយៈពេលខ្លី តែសម្រាប់ផលប្រយោជន៍រយៈពេលវែង។ សហរដ្ឋអាមេរិកកំពុងបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់គំរាមកំហែងទីផ្សារថាមពល»។
ការអត្ថាធិប្បាយនេះទៀតសោត កើតឡើងក្រោយពេលមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ Mojtaba Khamenei ប្រកាសជាសាធារណៈលើកដំបូងថា ច្រក Hormuz គួរតែបន្តបិទ អំឡុងពេលផ្ទុះសង្គ្រាមជាបន្តនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


