ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ប្រាប់ អ៊ីរ៉ង់ឲ្យបញ្ឈប់ការវាយប្រហារប្រទេសនានា និងថា អ៊ីរ៉ង់មិនត្រូវមាននុយក្លេអ៊ែរទេ
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអាទិត្យទី១៥មីនា ថា លោកបានស្នើសុំឲ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បញ្ឈប់ការវាយប្រហារជាបន្ទាន់ ប្រឆាំងនឹងប្រទេសនានានៅតំបន់ឈូងសមុទ្រក្នុងមជ្ឈិមបូព៌ា ទោះវាយប្រហារដោយផ្ទាល់ ឬតាមរយៈក្រុមសកម្មប្រយុទ្ធនៅលីបង់ និងអ៊ីរ៉ាក់។

យោងតាមការចេញផ្សាយរបស់ Reuters លោក Macron បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា៖«ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ដោយបានរំលឹកគាត់ថា ប្រទេសបារាំងកំពុងធ្វើសកម្មភាពក្នុងក្របខ័ណ្ឌការពារយ៉ាងតឹងរ៉ឹង ដែលមានគោលបំណងការពារផលប្រយោជន៍របស់ខ្លួន ដៃគូក្នុងតំបន់ និងសេរីភាពនាវាចរណ៍ ហើយវាមិនអាចទទួលយកបានទេសម្រាប់ប្រទេសរបស់យើងក្នុងការក្លាយជាគោលដៅ»។
នៅក្នុងនោះផងដែរ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេរីភាពនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ត្រូវតែស្ដារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកម៉ាក្រុង បានលើកឡើងបន្ថែមថា៖«មានតែក្របខ័ណ្ឌនយោបាយ និងសន្តិសុខថ្មីមួយប៉ុណ្ណោះ ដែលអាចធានាបាននូវសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា។ ការរៀបចំបែបនេះត្រូវតែធានាថា អ៊ីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរឡើយ»។
ការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីបារាំងបានប្រកាសថា ទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ និង៦នាក់រងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) លើតំបន់ស្វយ័ត Kurdistan របស់អ៊ីរ៉ាក់ កាលពីថ្ងៃទី ១៣ខែមីនា។ ទាំងនេះគឺជាការស្លាប់ និងរបួសដំបូងនៃកងទ័ពបារាំង ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះមជ្ឈិមបូព៌ានៅចុងខែកុម្ភៈ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


