ព័ត៌មានអន្ដរជាតិ
Netanyahu ចេញមុខបដិសេធថា អ៊ីស្រាអែល អត់បានទាញអាមេរិក ឲ្យធ្លាក់ចូលក្នុងសង្គ្រាមអ៊ីរ៉ង់ទេ
ក្រោយមានពាក្យចចាមអារ៉ាមអំពីការស្លាប់ ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅរស់ទេ ហើយក៏បដិសេធផងដែរ ចំពោះការចោទប្រកាន់ថា គឺអ៊ីស្រាអែល ដែលជាអ្នកអូសទាញអាមេរិក ឲ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយអ៊ីរ៉ង់។

ក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ លោក Netanyahu ថ្លែងថា៖ «តើអ្នកគិតថា អ្នកពិតជាអាចប្រាប់ឲ្យលោកត្រាំ ធ្វើអ្វីតាមអ្នកបានមែនទេ? យើងកំពុងចាត់វិធានការដើម្បីបំផ្លាញឧស្សាហកម្មទាំងឡាយណាដែលបង្កលក្ខណៈឲ្យមានការផលិតមីស៊ីល។ អ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលបាលីស្ទីក បានទៀតហើយ។ យើងកំពុងឈ្នះ ហើយអ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទី»។
ស្របពេលជាមួយគ្នានោះ លោក Netanyahu ក៏បង្ហើបឲ្យដឹងផងដែរថា ប្រតិបត្តិការជើងគោក អាចជាផ្នែកមួយដ៏ចាំបាច់នៃសង្គ្រាមនេះ ហើយនោះជាអ្វីដែលលោកត្រាំ មិនចង់ឲ្យកើតឡើងនោះទេ។

ការអះអាងរបស់លោក Netanyahu កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកមិនជាប់ពាក់ព័ន្ធអ្វីក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័នអ៊ីរ៉ង់ South Pars ទេ។
លោក Trump បង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី១៨ខែមីនាថា៖ «សហរដ្ឋអាមេរិកមិនដឹងអ្វីទាំងអស់អំពីការវាយប្រហារនោះ ហើយថែមទាំងមិនដែលគិតពីលទ្ធភាពនៃព្រឹត្តិការណ៍បែបនេះកើតឡើងទៀតផង។ វាគឺជាស្នាដៃរបស់អ៊ីស្រាអែល តែម្នាក់ប៉ុណ្ណោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


