Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់សម្ពាធពេក! ពេលនេះ ណាតូ បង្កើតក្រុមមួយមាន២២ប្រទេស ដើម្បីធានាសន្តិសុខច្រក Hormuz

បានផុស

នៅ

ក្រោយការដាក់សម្ពាធធ្ងន់ទៅៗពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជួយគ្នាបើកច្រកសមុទ្រ Hormuz, ពេលនេះប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានបញ្ជាក់ពីការបង្កើតក្រុមមួយមាន២២ប្រទេស (ភាគច្រើនជាសមាជិកណាតូ) ដើម្បីធានាសន្តិសុខនៅច្រកសមុទ្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ម៉ាក រូតេ (រូប៖ Reuters)

ថ្លែងក្នុងកម្មវិធី Face The Nation របស់ទូរទស្សន៍ CBS កាលពីចុងសប្តាហ៍, លោក រូតេ បានឲ្យដឹងថា ក្រុមនេះ ដែលរួមមានទាំងប្រទេសអូស្រ្តាលី បារ៉ែន ជប៉ុន កូរ៉េខាងត្បូង ណូវែលសេឡង់ និងអារ៉ាប់រួមផងនោះ នឹងសហការគ្នាការពារសន្តិសុខច្រក Hormuz ក្នុងបេសកកម្មដឹកនាំដោយចក្រភពអង់គ្លេស។

លោករូតេបានចោទជាសំណួរថា៖ «តើយើងត្រូវការអ្វីខ្លះ? តើយើងត្រូវការវានៅពេលណា? ហើយតើយើងត្រូវការវានៅកន្លែងណា? សំណួរទាំងបីនេះ កំពុងត្រូវបានដោះស្រាយដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីធានាឲ្យបាននូវការធ្វើនាវាចរណ៍ដោយសេរីឆ្លងកាត់ច្រក Hormuz»។

លោក ម៉ាក រូតេ (រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង សម្ព័ន្ធមិត្តក៏កំពុងពិភាក្សាគ្នាអំពីការបញ្ជូននាវាចម្បាំង ដើម្បីការពារកប៉ាល់ដឹកទំនិញ និងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់ជាមួយដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ។

រឿងនេះកើតឡើង បន្ទាប់ពីប្រមុខសេតវិមាន ហៅណាតូថា «ខ្លាក្រដាស» ប្រសិនបើគ្មានអាមេរិក ហើយលោកបានរិះគន់សម្ព័ន្ធភាពនេះ ចំពោះការបដិសេធ ចូលរួមក្នុងប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។

ត្រាំនិយាយថា៖ «ឥឡូវនេះ នៅពេលការប្រយុទ្ធយោធាទទួលបានជ័យជម្នះ ទាំងដែលមានគ្រោះថ្នាក់តិចតួចបំផុតសម្រាប់ពួកគេ ពួកគេបែរជាមកត្អូញត្អែរអំពីតម្លៃប្រេងដ៏ខ្ពស់ដែលពួកគេត្រូវបង្ខំឲ្យបង់ទៅវិញ ប៉ុន្តែពួកគេមិនចង់ជួយបើកច្រកសមុទ្រ Hormuz ដែលជាសមយុទ្ធយោធាដ៏សាមញ្ញមួយ និងជាមូលហេតុតែមួយគត់ដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនោះទេ។ វាជារឿងងាយណាស់សម្រាប់ពួកគេ ហើយមានហានិភ័យតិចតួចទៀត។ អ្នកកំសាក យើងនឹងចងចាំទុក!»៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម