Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ៧០ ០០០នាក់ ត្រូវស្លាប់ដោយសារ Benjamin Netanyahu

បានផុស

នៅ

ហ្គាហ្សា លីបង់ អ៊ីរ៉ង់ សុទ្ធសឹងជាសមរភូមិក្តៅនៃសង្គ្រាមរបស់អ៊ីស្រាអែល។ រាប់ឆ្នាំមកហើយ ដែលមនុស្សមិនតិចនាក់ទេត្រូវបាត់បង់ជីវិត ដោយដៃកងទ័ពអ៊ីស្រាអែល ក្រោមការចេញបញ្ជាពីនាយករដ្ឋមន្ត្រី Benjamin Netanyahu ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា កាន់តែសាហាវ ជាពិសេសថ្មីៗបំផុតនេះគឺការវាយប្រហារក្នុងប្រទេសលីបង់តែម្តង ដែលផ្តាច់ជីវិតមនុស្សជាង៣០០នាក់ ត្រឹមតែមួយថ្ងៃ។

ក្នុងរបាយការណ៍ដែលចងក្រងដោយសារព័ត៌មានអន្តរជាតិ ដូចជា Al Jazeera, CNN និង Reuters, មានមនុស្សជាង៧០ ០០០នាក់ ដែលត្រូវស្លាប់ដោយសារលោក Netanyahu។ 

(រូប៖ Reuters)

នៅប្រទេសលីបង់៖ ការវាយលុកយោធាយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះនៅលីបង់ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ១ ៨៨៨នាក់ស្លាប់ គិតត្រឹមថ្ងៃទី១០ខែមេសាឆ្នាំ២០២៦។ តួលេខនេះរួមបញ្ចូលទាំងមនុស្សជាង ៣០០ នាក់ដែលត្រូវបានសម្លាប់ក្នុងរយៈពេលតែមួយថ្ងៃ នៃការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ៩ ខែមេសាផងដែរ។

នៅអ៊ីរ៉ង់ ដ្បិតថា អ៊ីស្រាអែលនិងអាមេរិក បើកការវាយប្រហាររួមគ្នាក៏ពិតមែន ប៉ុន្តែលោក Netanyahu​ ក៏មានចំណែកក្នុងការស្លាប់មនុស្សចន្លោះពី ២ ០០០ទៅ៥ ០០០នាក់ផងដែរ។

(រូប៖ Reuters)

នៅតំបន់ហ្គាហ្សា៖ យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យចាត់ទុកថាជាប្រភពគួរឲ្យទុកចិត្តសម្រាប់ទិន្នន័យជនរងគ្រោះក្នុងសង្រ្គាម បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៦១ ៧០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក គិតត្រឹមពេលនេះ។ ក្រសួងកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។

មិនត្រឹមប៉ុណ្ណឹង ក្នុងអាណត្តិមុនរបស់លោក Netanyahu ចន្លោះឆ្នាំ ២០០៩ ដល់ខែកញ្ញា ឆ្នាំ ២០២០, ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល B’Tselem បានកត់ត្រាការស្លាប់ពលរដ្ឋប៉ាឡេស្ទីនប្រហែល ៣ ៥០០ នាក់ នៅតំបន់ West Bank និង ហ្គាហ្សា។

យ៉ាងណា នេះគ្រាន់តែជាតួលេខដែលមានការចងក្រងប៉ុណ្ណោះ ដ្បិតតួលេខពិតអាចនឹងខ្ពស់ជាងនេះក៏ថាបាន ព្រោះនៅមានប្រតិបត្តិការជាច្រើនទៀត ដែលគេមិនរាប់បញ្ចូល៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម