ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់មនុស្សលើស ២ ០០០នាក់ហើយ នៅលីបង់ បើគិតចាប់ពីថ្ងៃទី២ខែមីនាមក
តួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលលីបង់ ដែលបញ្ចេញនៅថ្ងៃសៅរ៍ទី១១ខែមេសាឆ្នាំ២០២៦ បានបង្ហាញថា បើគិតចាប់តាំងពីអ៊ីស្រាអែល បើកប្រតិបត្តិការយោធានៅថ្ងៃទី២ខែមីនាឆ្នាំ២០២៦មក កងទ័ពរបស់លោក Benjamin Netanyahu បានវាយប្រហារផ្តាច់ជីវិតមនុស្សជាង ២ ០០០នាក់ហើយ ក្នុងប្រទេសលីបង់។

ក្នុងរបាយការណ៍ដែលផ្សាយដោយ Anadolu, ក្នុងរយៈពេល៤១ថ្ងៃ អ៊ីស្រាអែល សម្លាប់មនុស្សនៅលីបង់ចំនួន ២ ០២០នាក់ ក្នុងនោះមនុស្ស៩៧នាក់ ត្រូវបានសម្លាប់ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ។
ក្នុងចំណោមមនុស្សស្លាប់នោះផងដែរ គឺរួមមានកុមារ១៦៥នាក់និងស្រ្តី២៤៨នាក់។

ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស៦ ៤៣៦នាក់របួស ក្នុងនោះមានកុមាររបួស៦៤១នាក់និងស្រ្តីរបួស ១ ១០៧នាក់។
អ្វីដ៏សែនរន្ធត់គឺ ត្រឹមមួយថ្ងៃពុធប៉ុណ្ណោះ មានមនុស្សរហូតដល់ទៅ៣០៣នាក់ ត្រូវសម្លាប់និង ១ ១៥០នាក់ រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈក្នុងចំណោមមនុស្សស្លាប់ទាំងអស់នោះ ក៏បូករួមទាំងស្រ្តី៧១នាក់ កុមារ៣០នាក់និងមនុស្សចាស់៩នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


