ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ បន្ទោសថា ដោយសារអាមេរិក កាត់ជំនួយ ទើប ស្ថានភាពជំងឺអេបូឡា នៅកុងហ្គោ ធ្ងន់ធ្ងរខ្លាំង
ស្របពេលជំងឺអេបូឡា កំពុងផ្ទុះខ្លាំង ដល់ថ្នាក់បង្កឲ្យមានចលាចលនៅសាធារណរដ្ឋកុងហ្គោ ក្រុមអ្នកជំនាញអន្តរជាតិ បានដាក់ការស្តីបន្ទោសចំៗទៅសហរដ្ឋអាមេរិក ថា ដោយសារតែប្រទេសមហាអំណាច កាត់ជំនួយ ទើបធ្វើឲ្យវិបត្តិ ឈានដល់កម្រិតធ្ងន់ធ្ងរ ពិបាលនឹងស្រោចស្រង់។

មានអ្នកជំងឺស្លាប់រាប់រយនាក់ និងឆ្លងអេបូឡា រាប់រយករណីនៅកុងហ្គោ ខណៈក្រុមអ្នកជំនាញព្រមានថា ស្ថានការណ៍ នឹងកាន់តែអាក្រក់ជាងនេះទៀត។
ជុំវិញបញ្ហានេះ បើតាមការផ្សាយរបស់ NPR នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦, បុគ្គលិកជំនួយ ឈ្មោះ Grace Tran ដែលធ្លាប់បំពេញការងារ ផ្នែកត្រៀមលក្ខណៈបង្ការជំងឺអេបូឡាជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បាននិយាយថា៖ «ជាធម្មតា តែងតែមានជំងឺផ្ទុះឡើងហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺថា វាបានឆ្លងរាលដាលយូរពេក ហើយរឿងនេះវាធំជាងអ្វីដែលយើងបានដឹងទៅទៀត។ ខ្ញុំគិតថាផ្នែកមួយនៃបញ្ហានេះ គឺទាក់ទងនឹងការកាត់បន្ថយថវិកា របស់សហរដ្ឋអាមេរិក»។

ទន្ទឹមនោះ លោកស្រី Ana Bodipo-Mbuyamba នាយិកាការិយាល័យសុខាភិបាលរបស់ USAID ប្រចាំនៅកុងហ្គោ ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ បាននិយាយថា ជាធម្មតា USAID តែងជួយគាំទ្រដល់ការដឹកជញ្ជូនសំណាកអ្នកសង្ស័យឆ្លងជំងឺទៅកាន់ទីក្រុង Kinshasa សម្រាប់ការធ្វើតេស្តរកមេរោគ។ លើសពីនេះ ថវិការបស់អាមេរិក ក៏បានជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលអំពីការរក្សាទុក និងការដឹកជញ្ជូនសំណាកបែបនេះឲ្យបានត្រឹមត្រូវ ក៏ដូចជាជួយដល់ការដឹកជញ្ជូនជាក់ស្តែងពីតំបន់ផ្ទុះជំងឺទៅកាន់មន្ទីរពិសោធន៍ផងដែរ។
ដូច្នេះ ចាប់តាំងពី USAID ត្រូវរំលាយមក គ្រប់យ៉ាងត្រូវរាំងស្ទះ និងចោទជាបញ្ហាដ៏ស្មុគស្មាញ ដល់ប្រព័ន្ធសុខាភិបាល របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បើតាមការបញ្ជាក់ពីអង្គារសុខភាពពិភពលោក (WHO), ករណីសង្ស័យឆ្លងជំងឺអេបូឡានៅកុងហ្គោ បានឈានដល់ ៦០០ករណី ចំណែកអ្នកជំងឺស្លាប់ ក៏កើនដល់ ១៣៩នាក់ដែរ គិតត្រឹមថ្ងៃព្រហស្បតិ៍។
ពាក់ព័ន្ធរឿងនេះ អ្នកជំនាញ WHO សន្និដ្ឋានថា ការផ្ទុះអេបូឡា នៅកុងហ្គោ ប្រហែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ហើយនៅពេលមានមនុស្សស្លាប់ដំបូង វាប្រហែលជាឆ្លងរាលដាលខ្លាំង ពេលមនុស្សទៅចូលរួមពិធីបុណ្យសព របស់អ្នកជំងឺ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


