អង់គ្លេស​និងអាមេរិក​ជំរុញ​ G7​ ឲ្យ​ពង្រឹង​សម្ព័ន្ធមិ​ត្ត​ប្រឆាំង​ការ​គំរាម​​កំហែង​ពី​រុស្ស៊ី​និង​ចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​និងអាមេរិក​ជំរុញ​ G7​ ឲ្យ​ពង្រឹង​សម្ព័ន្ធមិ​ត្ត​ប្រឆាំង​ការ​គំរាម​​កំហែង​ពី​រុស្ស៊ី​និង​ចិន

បានផុស

នៅ

លោក Antony Blinken រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក និង​លោក Dominic Raab រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចក្រ​ភព​អង់គ្លេស​បាន​អំពាវ​នាវ​​ដល់​បណ្តា​ប្រទេស G7 ​ពង្រឹង​សម្ព័ន្ធមិត្ត​ឲ្យ​​​ប្រសើរ​ឡើង​​​ដើម្បី​​ការពារ​សង្គម​ជា​បើក​ចំហ​ និង​តាម​គោលការណ៍​ផ្អែក​លើ​​ច្បាប់​​ពី​ការ​គំរាម​កំហែង​នានា​​ពី​​ប្រទេស​ចិន និង​រុស្ស៊ី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​នៅ​ទី​ក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ចន្ទ លោក Raab បាន​និយាយ​ថា លោក​បាន​ឃើញ​តម្រូវ​ការ​កំពុង​កើន​ឡើង និង​​ត្រូវ​ការ​ឲ្យ​ក្រុម​ប្រទេស​ចែក​រំលែក​ម្លៃ​ដូច​គ្នា​ និង​ការពារ​ប្រព័ន្ធ​ពហុភាគី។

លោក Antony Blinken (ឆ្វេង) និង​លោក Dominic Raab រ

លោក​ថា តាម​ពិត​ ចក្រភព​អង់គ្លេស​បាន​អញ្ជើញ​អូស្ត្រាលី កូរ៉េ​ខាង​ត្បូង ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​ G7 នៅ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​នេះគឺ​«ជា​សញ្ញា​មួយ​ដែល​យើង​អាច​​ឃើញ​​​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រទេស​ដែល​មាន​គំនិត​​ដូច​គ្នា​ដើម្បី​ធ្វើ​ការ​រួម​គ្នា»។

លោក Raab បាន​លើក​ឡើង​ថា ទ្វារ​​ការ​ទូត​គឺ​តែង​តែ​បើក​ចំហរ​ជា​និច្ច​​សម្រាប់​​ប្រទេស​​បែប​​អត្តា​ធិបតេយ្យ​ ប៉ុន្តែ​ក៏​បាន​ព្រមាន​​ដល់​លោក​ប្រធានា​ធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យ​បញ្ឈប់​នូវ​«សកម្មភាព​អសន្តិសុខ​នៅ​ព្រំ​ដែន​​ជាប់​ប្រទេស​អ៊ុយក្រែន ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណេត និង​ព័ត៌មាន​ក្លែង​ក្លាយ ព្រម​ទាំង​ការ​បំពុលអ្នក​នយោបាយ​ប្រឆាំ​ង​លោក Alexei Navalny ដែលមិន​ត្រឹម​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​ប្រើ​អាវុធ​គីមី​នៅ​លើ​ទឹក​ដី​រុស្ស៊ី»។

ចំណែក​លោក  Blinken បាន​និយាយ​ថា វា​មិន​មែន​ជា​គោល​បំណង​របស់​អាមេរិក​​ដើម្បីទប់​ស្កាត់​ប្រទេស​ចិន ឬ​បញ្ឈប់​​នោះ​ទេ។ លោក​ថា ៖«អ្វី​ដែលយើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ដើម្បី​រក្សា​គោលការណ៍​​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ដែល​ប្រទេស​​យើង​ទាំង​អស់​បាន​ខិត​ខំ​កសាង​យ៉ាង​ច្រើន​ជា​​យូរ​​មក​ហើយ​ដើម្បី​​ផល​​ប្រយោជន៍​រួម​។ ខ្ញុំ​អាច​បញ្ជាក់​បាន​ថា មិន​ត្រឹម​តែ​ប្រជា​ពល​រដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រជា​ជន​ទូទាំង​ពិភព​លោករាប់​ទាំង​ប្រជា​ជន​​ចិន​ផង​ដែរ»។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លើក​ឡើង​ថា ៖«ហើយ​នៅ​ពេល​ប្រទេស​ណា​មួយ ចិន ឬ​ប្រទេស​ផ្សេង មាន​សកម្មភាព​​​ដែល​ធ្វើ​ឲ្យ​​កើត​មាន​បញ្ហា​ប្រឈម ឬ​​​អន្តរាយ ឬ​ក៏​​ព្យាយាម​ធ្វើ​ឲ្យ​ខូច​ខាត​គោលការណ៍​ផ្អែក​តាម​ច្បាប់ និង​​មិន​ផ្តល់​ផល​​ល្អ​​ដល់​ការ​ប្តេជ្ញា​ចិត្ត​តាម​​គោលការណ៍​នោះ យើង​នឹង​​ប្រឆាំង​ និង​ការពារ​គោលការណ៍​របស់​​យើង​»។​

មុន​ពេល​ដំណើរ​​ទៅ​ចក្រ​ភព​អង់គ្លេស លោក Blinken បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា បាន​កៀប​សង្កត់​នៅ​ក្នុង​ស្រុក និង​ឈ្លាន​ពាន​បរទេស។ ប៉ុន្តែ​លោក​បាន​ប្រាប់ CBS 60 Minutes ថា ជម្លោះយោធា​​រវាង​ប្រទេស​​សេដ្ឋកិច្ច​ធំ​បំផុត​​ក្នុងលោក​ទាំង​ពីរ​មិន​បម្រើ​ផល​ប្រយោជន៍​របស់​ពួក​គេ​ទេ។

កិច្ច​ពិភាក្សា G7 នៅ​ថ្ងៃ​អង្គារ៍ និង​ពុធ​នេះ​កាន់​តែ​ទូលំទូលាយ​ដែល​ទំនង​ជា​ជុំ​វិញ​វិបត្តិ​អន្តរជាតិ ប៉ុន្តែ​​​​ប្រធាន​បទ​បង្រួម​បង្រួប​​នឹង​ក្លាយ​ជា​ការ​ការពារ​សង្គម​បើក​ចំហ មាន​ទាំង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា លីប៊ី រហូត​ដល់​​ស៊ីរី​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services