Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយឲ្យក្រុមហាម៉ាស ឈប់បាញ់គ្រាប់រ៉ុកកែត ហើយគាំទ្រអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក និយាយបែបត្រជាក់ថា ប្រជាជនសមនឹងរស់នៅដោយសុវត្ថិភាព និងសន្តិសុខ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយពី អំពើហិង្សាដែលកំពុងកើតមាន រវាងយោធាអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងវីដេអូមួយនាថ្ងៃឈប់សម្រាក នៃបុណ្យសាសនាឥស្លាម Eid ។

ដោយអង្គុយក្បែរជំទាវទី ១ លោក Biden បាននិយាយថា “ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ក៏សមនឹងទទួលបានការរស់នៅ ប្រកបដោយសុវត្ថិភាព និងសន្តិសុខផងដែរ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី បាននិយាយថា “រដ្ឋបាលរបស់ខ្ញុំ នឹងបន្តចូលរួមជាមួយប៉ាឡេស្ទីន អ៊ីស្រាអែល និងដៃគូក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការឆ្ពោះទៅរកភាពស្ងប់ស្ងាត់ ប្រកបដោយចីរភាព” ។

ដំបូងឡើយ រដ្ឋបាលលោក Biden បានសន្យាថា នឹងធ្វើឲ្យជម្លោះមួយនេះ កាន់តែធំឡើង ស្របពេលដែលមានការអះអាង គាំទ្រដល់អ៊ីស្រាអែល ។

ទន្ទឹមនោះ យោងតាមការចុះផ្សាយ ដោយសារព័ត៌មានជប៉ុន NHK កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើក្រុមឥស្លាមជ្រុលនិយម ហាម៉ាស ដើម្បីបញ្ឈប់ការបាញ់គ្រាប់រ៉ុកកែត ចូលទឹកដីអ៊ីស្រាអែល នៅក្នុងការហៅទូរស័ព្ទលើកដំបូងរបស់លោក  ចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតី ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។

នៅថ្ងៃដដែលនោះលោក Biden ក៏បានពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu តាមទូរស័ព្ទផងដែរ ។ សេចក្តីថ្លែងការណ៍មួយទៀត របស់សេតវិមាននិយាយថា លោក Biden បានថ្កោលទោស ចំពោះការវាយប្រហារដោយឥតរើសមុខ ប្រឆាំងនឹងអ៊ីស្រាអែល និងបានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងខ្លាំងរបស់លោក ចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប្រឆាំងនឹងការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមហាម៉ាស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង ១,៥០០ កន្លែង និងស្លាប់មនុស្សចំនួន ១៩៧ នាក់ ក្នុងនោះមានកុមារ ៥៨ នាក់ ខណៈមានអ្នករងរបួស ១,២៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រធានាធិបតីអាមេរិក ចេញមុខឲ្យក្រុមហាម៉ាសឈប់បាញ់គ្រាប់រ៉ុកកែត ហើយការពារអ៊ីស្រាអែលក្នុងការបាញ់តបតទៅវិញ

ចុចអាន ៖ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង ១,៥០០ កន្លែង ខណៈអ្នកស្លាប់កើនឡើងជិត ២០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម