ព័ត៌មានអន្ដរជាតិ
ក្រោយ អ៊ីស្រាអែល បាញ់មីស៊ីលបំផ្លាញមណ្ឌលសុខភាពខ្ទេចស្ទើរគ្មានសល់ WHO ថា បុគ្គលិកសុខាភិបាលតំបន់ហ្គាហ្សា ត្រូវតែមានការការពារ
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា ហានិភ័យចំពោះបុគ្គលិកថែទាំសុខភាព ក្នុងអំឡុងពេលអំពើហិង្សាថ្មីៗនេះ នៅក្នុងទឹកដីដែលកាន់កាប់ដោយប៉ាឡេស្ទីន និងអ៊ីស្រាអែល ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ។

អគ្គនាយក WHO លោក Tedros Ghebreyesus បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “បុគ្គលិកសុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ គួរតែត្រូវបានការពារជានិច្ច ហើយខ្ញុំសូមអំពាវនាវ ឲ្យថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់ ធានានូវការគោរពចំពោះ ច្បាប់មនុស្សធម៌ដ៏សំខាន់ទាំងនេះ” ។

ការអំពាវនាវឲ្យមានការពារនេះធ្វើឡើង បន្ទាប់ពីប្រទេសអ៊ីស្រាអែល នៅតែបន្តការវាយតាមអាកាសរបស់ខ្លួន ដោយបានបាញ់មីស៊ីល ២ គ្រាប់ទៀត ទៅលើមណ្ឌលសុខភាពមួយកន្លែង នៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការស្លាប់ និងរងរបួសឡើយ ។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា មីស៊ីលទាំងនោះ បានវាយប្រហារទៅលើមណ្ឌលសុខភាព Al-Daraj Martyrs ដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់រចនាសម្ព័ន ស្ទើរតែទាំងស្រុង ។

គិតត្រឹមពេលនេះ យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីនចំនួន ២១២ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ ៦១ នាក់ និងស្ត្រី ៣៥ នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន ។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ។

បន្ថែមពីនេះ មនុស្សជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


