ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់ប្រហារទីសាធារណៈទៀតហើយសម្លាប់មនុស្ស៨នាក់
បុគ្គលិកម្នាក់នៅថ្ងៃពុធបានបើកការបាញ់រះនៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងរដ្ឋកាលីហ្វញ៉ាបានសម្លាប់មនុស្ស៨នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង។ នេះបើតាមអាជ្ញាធរបាននិយាយ និងបានក្លាយជាការប្រហារនៅទីសាធារណៈថ្មីបំផុតមួយទៀតនៅក្នុងប្រទេសដែលកំពុងញាំញីដោយកូវីដ-១៩។
ការបាញ់រះបានកើតមានឡើងវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃពុធ ទី២៦ នៅអគារពីរកន្លែងដែលជាផ្នែកនៃភ្លើងរថភ្លើងរបស់អាជ្ញាធរដឹកជញ្ជូន Valley ដែលផ្តល់សេវាកម្មរថយន្តក្រុង រថភ្លើង និងសេវាកម្មដឹកជញ្ជូនផ្សេងៗទៀតឆ្លងកាត់ Santa Clara County ដែលជាកន្លែងដែលមានមនុស្សច្រើននៅតំបន់ San Francisco Bay Area។ ទីតាំងនៅទីក្រុង San Jose ជាមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងការដឹកជញ្ជូន ចំណតរថភ្លើង និងកន្លែងថែទាំ។

មន្ត្រីនៅ Santa Clara County លោក Laurie Smith បាននិយាយថា ៖«នៅពេលក្រុមកម្លាំងយើងបានទៅដល់ទ្វារចូល ដំបូង ជនល្មើសនៅតែបន្តបាញ់។ នៅពេលកម្លាំងយើងម្នាក់បានឃើញជនដៃដល់ គាត់ក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង»។

លោក Joy Alexiou អ្នកនាំពាក្យបាននិយាយថា បុរសម្នាក់បានរបួសធ្ងន់ធ្ងរនៅ Santa Clara Valley Medical Center។
យោងតាមមន្ត្រីអនុវត្តច្បាស់ពីរនាក់បានឲ្យដឹងថា អ្នកបាញ់ប្រហារជាបុរសឈ្មោះ Sam Cassidy អាយុ៥៧ឆ្នាំ។ អ្នកស៊ើបអង្កេតបានកំពុងដំណើរការ ប៉ុន្តែមិនទាន់និយាយអ្វីពាក់ព័ន្ធនឹងការបាញ់ប្រហារនេះទេ។ ជនដៃដល់បានធ្វើការនៅអាជ្ញាធរដឹកជញ្ជូន Valley តាំងពីឆ្នាំ២០១២។ តួនាទីរបស់គាត់ពីឆ្នាំ២០១២ដល់២០១៤ជាមេកានិកម្នាក់។ បន្ទាប់មក គាត់ជាមើលការងារនៅអនុស្ថានីយ៍។

អ្នកនាំពាក្យរង Sheriff លោក Russell Davis បាននិយាយថា លោកមិនទាន់ដឹងពីប្រភេទនៃអាវុធដែលត្រូវបានប្រើក្នុងការបាញ់ប្រហារនេះទេ។ ក្រុមអ្នកជំនាញគ្រាប់បែកកំពុងស្វែងរកនៅបរិវេណស្ថានីយ៍រថភ្លើងនោះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រឿងផ្ទុះដែលអាចកើតមានឡើង។
ទោះបីជាយ៉ាងណា អាជ្ញាធរមិនទាន់បង្ហាញពីអត្តសញ្ញាណនៃជនរងគ្រោះណាម្នាក់ដែលរាប់ទាំងបុគ្គលិកធ្វើការនៅអាជ្ញាធរដឹកជញ្ជូន Valley ផង។
អភិបាលក្រុង San Jose លោក Sam Liccardo បានឲ្យដឹងថា សមាជិកនៃសហជីពតំណាងកម្មករដឹកជញ្ជូនបានកំពុងប្រជុំនៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង។ ប៉ុន្តែមិនច្បាស់ទេថា ការប្រជុំនោះពាក់ព័ន្ធនឹងករណីដែលបណ្តាលឲ្យកើតមានបាញ់ប្រហារនោះឬយ៉ាងណាទេ។
យោងតាមទិន្នន័យរបស់ USA Today and Northeastern University បានបង្ហាញថា ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ទីក្រុង San Jose មានការបាញ់ប្រហារទីសាធារណៈ១៥ដងគិតត្រឹមឆ្នាំ២០២១នេះដែលសុទ្ធតែជាការបាញ់សម្លាប់ទាំងអស់។ កាលពីឆ្នាំ២០២០កន្លងទៅ ទីក្រុងនេះមានមនុស្សស្លាប់១០៦នាក់ដោយការបាញ់ប្រហារបែបនេះ។
នៅសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាឲ្យដាក់ទង់ជាតិពាក់កណ្តាលដង និងជំរុញឲ្យសភាចាត់វិធានការលើច្បាប់គ្រប់គ្រងហិង្សាដោយអាវុធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


