Connect with us

ព័ត៌មានអន្ដរជាតិ

ខំគេចទៅរៀបការដល់លើអាកាសហើយ នៅមិនរួចខ្លួនទៀត

បានផុស

នៅ

និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កំពុងស៊ើបអង្កេតវីដេអូឃ្លីបមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដែលបង្ហាញពី គូស្នេហ៍មួយគូជិះយន្តហោះទៅរៀបការលើអាកាស ដោយមានការចូលរួមពីសំណាក់ ក្រុមគ្រួសារនិងមិត្តភក្តិ។

នៅក្នុងវីដេអូនោះ ភ្ញៀវនិងអ្នកថតរូប ត្រូវបានគេមើលឃើញ កកកុញនៅជុំវិញកូនក្រមុំនិងកូនកំលោះ ដែលភាគច្រើនមិនពាក់ម៉ាស់។

ប្រទេសឥណ្ឌា កំពុងជាប់ក្នុងរលកទី២ដ៏សាហាវនៃ ជំងឺកូវីដ-១៩។ នៅរដ្ឋ Tamil Nadu ដែលជាកន្លែងពិធីមង្គលការនេះរៀបចំឡើង ប្រាសាទនិងសាលប្រជុំនានាត្រូវបានបិទ ហើយពិធីរៀបអាពាហ៍ពិពាហ៍និងព្រឹត្តិការណ៍សង្គមដទៃទៀត បានកំណត់ចំនួនអ្នកចូលរួមអតិបរមា ៥០នាក់។

មន្ត្រីនៅអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលបាននិយាយថា ក្រុមហ៊ុន SpiceJet ត្រូវបានគេស្នើសុំឲ្យដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកដែលរំលោភគោលការណ៍ណែនាំសុវត្ថិភាព ហើយបុគ្គលិកទាក់ទងទាំងអស់ត្រូវផ្អាកការងារ។

មន្ត្រីដដែលនិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលម្អិត ហើយនឹងចាត់វិធានការបន្ថែមទៀត”។

អ្នកនាំពាក្យក្រុមហ៊ុន SpiceJet បាននិយាយថា យន្ដហោះនេះត្រូវបានជួល ដោយភ្នាក់ងារទេសចរណ៍មួយក្នុងទីក្រុង Madurai កាលពីថ្ងៃទី២៣ខែឧសភា សម្រាប់ការហោះហើរបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍។ លោកលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងចាត់វិធានការចំពោះអ្នកទាំងឡាយណាដែលរំលោភច្បាប់សុវត្ថិភាព កូវីដ ។

ភ្នាក់ងារនិងភ្ញៀវ ត្រូវបានគេប្រាប់យ៉ាងល្អិតល្អន់អំពីបទដ្ឋានគម្លាតសង្គម និងសុវត្ថិភាព ដោយយោងតាមគោលការណ៍ណែនាំស្តីពីការការពារកូវីដ និងច្បាប់អាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យបន្តថា “ទោះបីជាមានការស្នើសុំដដែលៗនិងការរំលឹកក៏ដោយ ក៏អ្នកដំណើរមិនបានគោរពតាមគោលការណ៍ណែនាំដែរ ហើយក្រុមហ៊ុនអាកាសចរណ៍កំពុងចាត់វិធានការសមស្របតាមច្បាប់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កំពុងស៊ើបអង្កេតវីដេអូឃ្លីបមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដែលបង្ហាញពី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម