ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ចំនួន ២២០ លានដូសដល់ UNICEF ដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោក
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ចំនួន ២២០ លានដូស ។

ទីភ្នាក់ងារនេះបាននិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ នឹងពង្រីកលទ្ធភាពទទួលការចាក់វ៉ាក់សាំង ជួយសង្គ្រោះជីវិតនៅជុំវិញពិភពលោក ។
RDIF បាននិយាយថា “ការផ្គត់ផ្គង់ និងការផ្តល់វ៉ាក់សាំងដល់ UNICEF គឺស្ថិតនៅក្រោមប្រធានបទវ៉ាក់សាំង ដែលទទួលបានការចុះបញ្ជី ប្រើប្រាស់ជាបន្ទាន់របស់ WHO ។ ការសម្រេចចិត្តនេះ ក៏ត្រូវបានគេរំពឹងថានឹងមានឆាប់លើពាក្យសុំវ៉ាក់សាំង Sputnik V សម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់ WHO ដែលត្រូវបានដាក់ស្នើ នៅខែតុលា ឆ្នាំ ២០២០” ។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V បានទទួលការយល់ព្រមរួចហើយ សម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសជាង ៤០ ហើយប្រទេសរុស្ស៊ីសង្ឃឹមថា វ៉ាក់សាំងនេះនឹងត្រូវបានអនុម័តនៅក្នុងរដ្ឋជាច្រើនទៀត ។
ទន្ទឹមនោះ លោក Kirill Dmitriev CEO របស់ RDIF បានឲ្យដឹងថា “RDIF មានមោទនភាពក្នុងការគាំទ្រដល់អង្គការ UNICEF និងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់ដៃគូ ដើម្បីធានាឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឲ្យស្មើភាពគ្នា និងទូលំទូលាយសម្រាប់ប្រទេសទាំងអស់ ។ ការចាក់វ៉ាក់សាំងគឺជាវិធីល្អបំផុត ដើម្បីកម្ចាត់ជំងឺរាតត្បាត ជួយមនុស្សឲ្យមានអារម្មណ៍សុខស្រួល ស្ដារសេដ្ឋកិច្ចឡើងវិញ និងត្រឡប់ទៅរកជីវិតធម្មតាវិញជាដើម” ។

ទីភ្នាក់ងារនេះក៏បានកត់សម្គាល់ផងដែរថា ខ្លួននឹងធ្វើកិច្ចពិភាក្សាជាមួយសម្ព័ន្ធវ៉ាក់សាំង GAVI ដើម្បីពិភាក្សាពីលទ្ធភាពនៃការរាប់បញ្ចូល វ៉ាក់សាំង Sputnik V ចូលទៅក្នុងគម្រោង COVAX របស់ WHO ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


