ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sinovac ចាក់ពេញពីរដូស ជួយបន្ថយការសម្រាកព្យាបាលនិងស្លាប់នៅក្នុងទីក្រុងមួយរបស់ប្រេស៊ីល
វិទ្យាស្ថានស្រាវជ្រាវរបស់ប្រេស៊ីល Butantan បាននិយាយថា លទ្ធផលបឋមពីទីក្រុងតូចមួយក្នុងប្រទេសបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ដោយជំងឺកូវីដ បន្ទាប់ពីមនុស្សពេញវ័យស្ទើរតែទាំងអស់នៅក្នុងសហគមន៍ ត្រូវបានចាក់វ៉ាក់សាំងគ្រប់ពីរដូសដោយដៃគូចិនគឺ Sinovac Biotech ។

នៅក្នុងការសិក្សារបស់ប្រេស៊ីលលើមនុស្សពេញវ័យប្រហែល ២៧,០០០ នាក់ឬ ៩៦ ភាគរយនៃចំនួនប្រជាជនពេញវ័យនៅ Serrana នៃក្រុង Sao Paulo ត្រូវបានផ្ដល់នូវវ៉ាក់សាំង Sinovac ចំនួន ២ដូសក្នុងចន្លោះពេល ២៨ ថ្ងៃដែលចាប់ផ្ដើម នៅពាក់កណ្ដាលខែ កុម្ភៈ ហើយបានបញ្ចប់នៅថ្ងៃទី ១១ ខែ មេសា។
វិទ្យាស្ថានបាននិយាយថា រយៈពេល ៥ សប្ដាហ៍ បន្ទាប់ពីការចាក់ថ្នាំបង្ការរោគពេញទីក្រុង បានធ្លាក់ចុះ ៨០ ភាគរយនៃករណីរោគសញ្ញានិង ៨៦ ភាគរយមានការធ្លាក់ចុះការសម្រាកនៅក្នុងមន្ទីរពេទ្យ។ ជាពិសេសគឺថាវ៉ាក់សាំងបានបង្កើតរបាំងការពារភាពស៊ាំនៅក្នុងទីក្រុងដែលមាន ប្រជាជនចំនួន ៤៥,០០០នាក់។

ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការសិក្សាមួយដែលបានចាក់វ៉ាក់សាំងបុគ្គលិកសុខាភិបាលចំនួន ១២៨,២៩០ នាក់នៅ ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា Sinovac ចំនួន ២ ដូសបានចាប់ផ្ដើមនៅចន្លោះខែមករា និង មីនា ការពារបាន ៩៨ ភាគរយពីការស្លាប់ និង ៩៦ ភាគរយពីការសម្រាកក្នុងមន្ទីរពេទ្យ។ លើសពីនេះទៀត ៩៤ ភាគរយ ត្រូវបានការពារពីការចេញរោគសញ្ញា ៧ ថ្ងៃបន្ទាប់ពីបានចាក់គ្រប់ដូស។

អត្រានេះខ្ពស់ជាងទិន្នន័យការសាកល្បងដំណាក់កាលទី ៣ សម្រាប់ការសិក្សាទូលំទូលាយក្នុងចំណោមបុគ្គលិកថែទាំសុខភាពដែលមានហានិភ័យខ្ពស់នៃការឆ្លងនៅប្រេស៊ីលកាលពីឆ្នាំមុន។ នៅពេលនោះវិទ្យាស្ថានបាននិយាយថាវ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៧៨ ភាគរយក្នុងការការពារករណីស្រាលនៃកូវីដ ហើយ ១០០ ភាគរយមានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងធ្ងន់ធ្ងរនិងមធ្យម។ អត្រាប្រសិទ្ធភាពជាទូទៅដែលរួមបញ្ចូលទាំងករណីស្រាលៗ ដែលមិនត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ គឺមានចំនួន ៥០,៣៨ ភាគរយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លម្អិតអំពីវ៉ាក់សាំង Sinovac ដែលទទួលស្គាល់ដោយ WHO
ចុចអាន៖ផ្លូវការ! WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ឱ្យប្រើក្នុងកម្មវិធី COVAX ហើយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


