រថភ្លើង​បុក​គ្នា​នៅ​អេហ្ស៊ីប​សម្លាប់​មនុស្ស​៣២​នាក់​ របួស​​ច្រើន​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រថភ្លើង​បុក​គ្នា​នៅ​អេហ្ស៊ីប​សម្លាប់​មនុស្ស​៣២​នាក់​ របួស​​ច្រើន​នាក់​

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មនុស្ស​៣២​នាក់​​បាន​សម្លាប់ និង​​៨៤​នាក់របួស​​នៅ​ពេល​រថ​ភ្លើង​២​គ្រឿង​​​​បុក​គ្នា​នៅ​​ភាគ​កណ្តាល​ប្រទេស​អេហ្ស៊ីប​កាល​ពី​​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​មន្ត្រី​​ក្រសួង​សុខាភិបាល​បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ថភ្លើង​បាន​និយាយ​ថា ឧប្បត្តិ​ហេតុ​បុក​គ្នា​បាន​កើត​ឡើង នៅ​ពេល​​​រថភ្លើង​មួយ​គ្រឿង​​បាន​​ចាប់​ហ្វ្រាំង​បន្ទាន់ ហើយ​​​ត្រូវ​បាន​​​​រថភ្លើង​មួយ​គ្រឿង​ទៀត​បុក​​ ខណៈ​​ពេល​​កំពុង​ធ្វើ​ដំណើរ​​ទិស​ដៅ​ស្រប​គ្នា​ដែល​​​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់មុខ​។

ការ​ចាប់​ហ្វ្រាំង​បន្ទាន់​​រថភ្លើង​របស់​មួយ​គ្រឿង​គឺ​បាន​​ឈប់​ភ្លាមៗ​​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​រថភ្លើង​មួយ​គ្រឿង​ទៀត​បាន​បុកពី​ក្រោយ​បណ្តាល​រអិល​​ធ្លាក់ផ្លូវតែ​ម្តង។ អាជ្ញាធរ​បាន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។

រូប​ភាព​ត្រូវ​បាន​បង្ហាញ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​បង្ហាញ​ពី​រថភ្លើង​បាន​រអិល​ធ្លាក់​ផ្លូវ និង​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

ការិយាល័យរដ្ឋ​អាជ្ញា​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ជុំ​វិញ​ការ​បុក​គ្នា​នេះនៅតំបបន់​ Nile-side ក្នុង​ទី​ក្រុង Tahta ដែល​មាន​ចម្ងាយយ​៣៦៥គីឡូក្រាម​ភាគ​ខាង​ត្បូង​រដ្ឋធានី Cairo។

ប្រភព​ពី​សន្តិសុខ​បាន​និយាយ​ថា ៖«​រថភ្លើង​បាន​បុក​គ្នា​​ក្នុង​ពេល​ធ្វើ​ដំណើរ​មិន​លឿន​ខ្លាំង​ទេ​ដែល​បណ្តាល​ឲ្យ​ខូច​ខាត​ទូរថភ្លើង​ពីរនិង​ទី​៣​ក្រឡាប់»។

ក្រសួង​សុខាភិបាល​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា មនុស្ស​៣២​នាក់​​បាន​ស្លាប់​ និង​រថ​យន្តសង្គ្រោះ​បន្ទាន់​ជា​ច្រើន​គ្រឿង​បាន​ដឹក​​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ និង​មាន​​អ្នករបួសចំនួន​៨៤នាក់។

​អេហ្ស៊ីប​ជាប្រទេស​​​មួយ​ដែល​មាន​បណ្តាញ​រថភ្លើងចំណាស់​​​ជាង​គេ​ និងធំ​ជាង​គេ​នៅ​ក្នុង​តំបន់ ហើយ​ក៏​​​​មាន​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services