ព័ត៌មានអន្ដរជាតិ
វីដេអូស្ដែងៗ ប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង ពេលដើរទៅកាន់ហ្វូងមនុស្សដែលរង់ចាំស្វាគមន៍
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេទះកំផ្លៀង ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Drome ភាគអាគ្នេយ៍ប្រទេសបារាំង ។

វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញព័ត៌មាន BFM TV បានបង្ហាញថា លោក Macron កំពុងដើរសំដៅទៅកាន់ហ្វូងមនុស្ស ដែលកំពុងស្រែកហ៊ោ ហើយបុរសម្នាក់ដែលកំពុងស្វាគមន៍ បានទះកំផ្លៀងលោក ។
យោងតាមទូរទស្សន៍ BFM TV បានឲ្យដឹងថា បន្ទាប់មក ក្រុមសន្តិសុខបានធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានទាញលោក Macron ចេញពីកន្លែងនោះ ហើយផ្ដួលបុរសនោះមកដីផងដែរ ។

ក្រោយមក មនុស្ស ២ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ ពីបទប្រើអំពើហិង្សាដោយចេតនា ទៅលើបុគ្គលដែលកាន់កាប់អំណាច នៅទីសាធារណៈ ។
គួរបញ្ជាក់ថា លោក Macron បានស្ថិតនៅតំបន់ Drome ដើម្បីជួបជាមួយប្រជាជនក្នុងតំបន់ និងពិភាក្សាអំពីជីវិតរបស់ពួកគេ ដែលរងផលប៉ះពាល់ដោយការរីករាលដាល នៃជំងឺកូវីដ ១៩ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ បារាំង ត្រៀមបញ្ជូន “រូបសំណាកសេរីភាព” ទី ២ ទៅ អាមេរិក ក្នុងរយៈពេល ១៣៥ ឆ្នាំ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


