ព័ត៌មានអន្ដរជាតិ
រលកឆ្លងទី ៣ កាន់តែអាក្រក់ទៅៗ សភា ថៃ អនុម័តផែនការប្រាក់កម្ចី ១៦ ពាន់លានដុល្លារសម្រាប់ឆ្លើយតបកូវីដ
សភាថៃនៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តផែនការរបស់រដ្ឋាភិបាល ក្នុងការខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លានបាត ពោលប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រវិធានការឆ្លើយតបជំងឺកូវីដ ១៩ ចំពេលមានរលករាលដាល ដ៏អាក្រក់បំផុតនាពេលថ្មីៗនេះ ។
ទន្ទឹមនោះ ថវិកាបន្ថែមដែលត្រូវបានទទួល ដោយក្រសួងហិរញ្ញវត្ថុ និងបញ្ចប់ការអនុម័យនៅចុងខែកញ្ញា ឆ្នាំ ២០២២ ត្រូវបានផ្តល់ការយល់ព្រមជាថ្មី ដោយមានសំឡេងគាំទ្រ ២៧០ លើ ១៩៦ ។
ផែនការនេះ ត្រូវបានប្រកាសកាលពីខែមុន នៅក្នុងកាសែត gazette ដែលបាននិយាយថា បំណុលថ្មីនឹងត្រូវបង្កើនជាប្រាក់កម្ចី ឬតាមរយៈការលក់មូលបត្រផ្សេងទៀត ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith បាននិយាយថា មូលនិធិនេះនឹងត្រូវចំណាយ ក្រោមវិន័យចំណាយរបស់រដ្ឋាភិបាល ហើយវាជា “មធ្យោបាយចុងក្រោយ” ដែលរដ្ឋាភិបាល អាចបន្តដោះស្រាយស្ថានការណ៍រោគរាតត្បាត ។
យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះ បានឲ្យដឹងថា មូលនិធិនេះ នឹងរួមបញ្ចូលថវិកាចំនួន ៣០០ ពាន់លានបាត សម្រាប់វិធានការសង្គ្រោះប្រជាជន ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ១៧០ ពាន់លានបាត សម្រាប់វិធានការស្តារសេដ្ឋកិច្ច និងសង្គម និង ៣០ ពាន់លានបាត សម្រាប់ទិញឧបករណ៍វេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។
បច្ចុប្បន្នប្រទេសថៃ កំពុងពុះពារដើម្បីជម្នះនូវរលកទី ៣ នៃការរីករាលដាលជំងឺកូវីដ ១៩ ដែលចាប់តាំងពីដើមខែមេសា ប្រទេសនេះបានឃើញករណីឆ្លងលើសពី ៦ ដង ក្នុងករណីឆ្លងសរុប ក៏ដូចជាការកើនឡើងនៃចំនួនអ្នកស្លាប់ ជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៨៧,៥៣៨ ករណី និងមានអ្នកស្លាប់ចំនួន ១,៣៧៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ថៃ ប្រកាសមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ រហូតដល់ទៅ ៤៣ នាក់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


