Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែគ្រោះថ្នាក់! វីរុសបំប្លែងខ្លួនឥណ្ឌា ដែលកំពុងអុកឡុកពិភពលោក ឆ្លងខ្លាំងជាងវីរុសអង់គ្លេស ៦០ ភាគរយ

បានផុស

នៅ

សុខភាពសាធារណៈអង់គ្លេស (PHE) បានប្រកាសកាលពីថ្ងៃសុក្រថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ឡើងដល់ ៦០ ភាគរយ ហើយបច្ចុប្បន្ន ៩០ ភាគរយនៃវីរុសបំប្លែងខ្លួននេះ ស្ថិតក្នុងចំណោមករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងចក្រភពអង់គ្លេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីសប្តាហ៍មុនមក ចំនួនករណីឆ្លងវីរុសបំប្លែងខ្លួន “Delta” នៅចក្រភពអង់គ្លេស បានកើនឡើង ២៤៣ ភាគរយ ពោលមានដល់ជាង ៤២,០០០ ករណី ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ។

ទន្ទឹមនោះ PHE ក៏បានសង្កេតឃើញផងដែរថា វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន “Delta” តិចជាងវីរុសបំប្លែងខ្លួន “Alpha” ១៧ ភាគរយ បន្ទាប់ពីចាក់ដូសដំបូង ហើយក៏មានភាពខុសគ្នាតិចតួចនៃប្រសិទ្ធភាពរបស់វា បន្ទាប់ពីចាក់ ២ ដូស ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ មិថុនា ប្រជាជនជាង ៤០ លាននាក់ បានទទួលការវ៉ាក់សាំងដូសដំបូង ហើយមនុស្សជាង ២៨ លាននាក់ ទទួលការចាក់ដូសទី ២ ក្នុងចន្លោះរយៈពេល ៣ សប្តាហ៍ ខណៈករណីឆ្លងជំងឺកូវីដ ១៩ នៅអង់គ្លេស ពេលនេះមានជាង ៤.៥៥ លានករណី និងមានអ្នកស្លាប់ ១២៧,៨៨៤ នាក់ ហើយក៏មានអ្នកជាសះស្បើយជាង ៤.២៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រឿងធ្ងន់ធ្ងរ ២យ៉ាង ដែលអ្នកត្រូវព្រួយបារម្ភបំផុត បើឆ្លង វីរុសបំប្លែងខ្លួនឥណ្ឌា

ចុចអាន ៖ មិនចេះតិច! ករណីឆ្លងកូវីដថ្មីនៅអង់គ្លេស ៩១ ភាគរយជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម