ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ត្រូវប្រទេសមួយនៅអាមេរិកឡាទីនកំពុងអនុម័តប្រើប្រាស់
ប្រទេសអាហ្សង់ទីនកាលពីថ្ងៃសុក្រ បានអនុម័តរប្រើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស Convidecia ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន Cansino Biologics ក្នុងគោលបំណងជួយជំរុញយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅពេលប្រទេសនេះប្រឈមនឹងរលកនៃជំងឺទី ២ និងវិបត្តិសេដ្ឋកិច្ចដ៏យូរ ។
ក្រសួងសុខាភិបាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការទទួលបានវ៉ាក់សាំងចំនួន ៥.៤ លានដូស ដោយបន្ថែមថា ការចែកចាយវ៉ាក់សាំងនឹងឈានទៅមុខ អាស្រ័យលើលទ្ធភាពរបស់ពួកគេ” ។
បច្ចុប្បន្ន ប្រទេសអាហ្សង់ទីនដែលមានប្រជាជនចំនួន ៤៥ លាននាក់ កំពុងរាយការណ៍អំពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតទី ៣ នៅពីក្រោយប្រទេសឥណ្ឌា និងប្រេស៊ីល ហើយបានកត់ត្រាចំនួនអ្នកស្លាប់សរុបជិត ៨៥,០០០ នាក់ និងមានអ្នកឆ្លងសរុប ៤.១ លានករណី ។
គិតត្រឹមពេលនេះ ប្រទេសអាហ្សង់ទីន បានប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី Sputnik V វ៉ាក់សាំងចិន Sinpharm និងវ៉ាក់សាំងអង់គ្លេស AstraZeneca ហើយប្រជាជនចំនួន ១២.៦ លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ៣.២ លាននាក់បានចាក់ពេញ ២ ដូស ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសអាហ្សង់ទីន មានករណីឆ្លងជំងឹកូវីដ ១៩ សរុប ៤,០៩៣,០៩០ ករណី និងមានអ្នកស្លាប់ ៨៤,៦២៨ នាក់ និងមានអ្នកជាសះស្បើយ ៣,៦៦៨,៦៧២ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ចិន អនុម័តហើយវ៉ាក់សាំង Sinovac ប្រើបន្ទាន់សម្រាប់កុមារអាយុ ៣ ឆ្នាំឡើង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


