ព័ត៌មានអន្ដរជាតិ
កូនខ្មែរអស្ចារ្យ! កីឡាករមុជទឹកតំណាងអាមេរិកនៅអូឡាំពិក គឺជាក្មេងកំព្រា ដើមកំណើតនៅក្រុង ព្រះសីហនុ
និស្សិតឆ្នាំទី៤នៃសកលវិទ្យាល័យរដ្ឋ Texas កីឡាករ Jordan Pisey Windle ឬមានឈ្មោះខ្មែរថា ពិសី បានឆ្លងផុតវគ្គជម្រុះ ហើយនឹងទៅចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសារមុជទឹក។

អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺថា Windle គឺជាកូនកំព្រា មានដើមកំណើតនៅក្រុង ព្រះសីហនុ ប្រទេសកម្ពុជា។

យោងតាមទំព័រ Facebook របស់លោក Remy Hou បានបង្ហោះថា ចេញពីមណ្ឌលកុមារកំព្រាកម្ពុជា ទៅចូលរួមជាមួយក្រុមមុជទឹកអូឡាំពិកសហរដ្ឋអាមេរិក។ រឿងរ៉ាវរបស់ Windle បានចាប់ផ្តើមនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ជាកន្លែងដែលគាត់ចាប់កំណើត។ កើតបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ឪពុកម្តាយរបស់ក្មេងប្រុសតូចម្នាក់នេះ បានទទួលមរណភាព ដែលធ្វើឲ្យគាត់ត្រូវគេដាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយ ក្នុងរាជធានីភ្នំពេញ។ មួយឆ្នាំក្រោយមក ជោគវាសនារបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីគាត់ត្រូវបានបុរសអាមេរិកឈ្មោះ Jerry Windle យកទៅចិញ្ចឹម ឲ្យនៅជាមួយគាត់ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

នៅឆ្នាំ២០១៦ Jordan Windle បានវិលត្រឡប់មកប្រទេសកម្ពុជាជាលើកដំបូងចាប់តាំងពីគាត់ត្រូវបានគេយកទៅចិញ្ចឹម ដោយគាត់មកសម្តែងមុជទឹកឲ្យក្មេងកំព្រាទស្សនាក្នុងទីក្រុង ភ្នំពេញ។ គោលបំណងរបស់គាត់ ក្នុងការវិលត្រឡប់នេះគឺដើម្បីបំផុសគំនិតក្មេងៗ ហើយបង្ហាញពួកគេនូវអ្វីដែលអាចធ្វើទៅបាន។

Windle និយាយថា “បង្ហាញតែអាកប្បកិរិយាវិជ្ជមាននិងបន្តស្នាមញញឹម អ្វីៗក៏អាចកើតឡើងបានដែរ”។

ចំណែកក្នុងទំព័រ Facebook របស់ Windle ផ្ទាល់ក៏បានបង្ហោះផងដែរថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជានិងប្រជាជនខ្មែរ! ខ្ញុំមានមោទកភាព មុជទឹកតំណាងអាមេរិកក្នុងព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំក៏នឹងមុជទឹកតំណាងប្រជាជនកម្ពុជាផងដែរ។ គ្មានអ្វីអាចផ្លាស់ប្តូរការពិតបានទេ ដែលថាខ្ញុំជាកូនខ្មែរ ហើយខ្ញុំជាពលរដ្ឋអាមេរិក! ខ្ញុំជាមនុស្សសំណាងម្នាក់!៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


