Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស សុំឲ្យប្រជាជន ៣.៦លាននាក់នៅក្នុងតំបន់ផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌាខ្លាំង កុំចេញទៅណា

បានផុស

នៅ

ប្រជាជនរាប់លាននាក់បន្ថែមទៀតនៅតំបន់ Midlands និងភាគពាយព្យប្រទេសអង់គ្លេស កំពុងត្រូវបានជំរុញ កុំឲ្យធ្វើដំណើរឬជួបមនុស្សនៅកន្លែងបិទជិត ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីណែនាំ ប្រជាជនប្រមាណ ៣.៦លាននាក់នៅទីក្រុង Birmingham, Liverpool, Warrington និងផ្នែកខ្លះនៃតំបន់ Cheshire ត្រូវបានស្នើសុំឲ្យកាត់បន្ថយចលនារបស់ពួកគេ ក្នុងនិងក្រៅតំបន់ដែលរងផលប៉ះពាល់ កម្រិតខ្ពស់ដោយសារវីរុសនេះ។

អាជ្ញាធរតំបន់ចំនួន៦ដែលទទួលបានការណែនាំថ្មីនេះ ក៏កំពុងត្រូវបានគេផ្តល់ជូននូវកញ្ចប់ឧបត្ថម្ភពីរដ្ឋាភិបាលផងដែរ ដែលរួមមានដូចជាការធ្វើតេស្តកាន់តែខ្លាំង, ការតាមដានទំនាក់ទំនងនិងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកឆ្លងកូវីដ។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលអ្នកវិទ្យាសាស្ត្រកំពូលៗ និងរដ្ឋមន្រ្តីជាន់ខ្ពស់អង់គ្លេសព្រមានថា វីរុសកូរ៉ូណានឹងមិនបាត់ទៅណាឡើយ ហើយយើងនឹងត្រូវរស់នៅជាមួយវីរុសនេះ ដូចគ្នានឹងវីរុសផ្ដាសាយអ៊ីចឹងដែរ។

លោកនាយករដ្ឋមន្ត្រី Boris Johnson និងប្រធានទីប្រឹក្សាមកពីសាកលវិទ្យាល័យធំៗនៅអង់គ្លេសរួមមាន សាស្ត្រាចារ្យ Chris Whitty និងសាស្ត្រាចារ្យ Sir Patrick Vallance បានលើកឡើងថា យើងនឹងត្រូវរស់នៅជាមួយ កូវីដ-១៩ រយៈពេលយូរ មិនថាបច្ចុប្បន្ននិងអនាគតវែងឆ្ងាយទៀត។

How many Indian variant cases are in the UK - and where the Covid strain is  most prevalent

សាស្រ្តាចារ្យ Karol Sikora អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Buckingham បានប្រាប់ MailOnline ថា ការឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ ព្រមទាំងការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀត នឹងក្លាយជារឿងធម្មតានៅក្នុងសង្គម ហើយយើងត្រូវទម្លាប់ជាមួយបរិបទនេះ។ ទោះបីអត្រាឆ្លងថ្មីធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ កូវីដ-១៩ នឹងមិនធ្លាក់ដល់ចំណុចសូន្យឡើយ។ មិនខុសអីនឹងវីរុសផ្ដាសាយដែលតែងតែមានមនុស្សឈឺរាល់ថ្ងៃ រាល់ឆ្នាំ មិនបាត់ទៅណា គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តើ​មាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ បាន​កើតឡើង​ក្នុង​រយៈពេល​៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម ?

KPT+២ ម៉ោង មុន

ប្រឡូកសិល្បៈ១៤ឆ្នាំ គ្មានអ្នកនឹកស្មានថា Ariana Grande ទទួលបានសមិទ្ធផលច្រើនដល់ម្លឹង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា​នៅតែ​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ​ពី​ការប៉ុនប៉ង ផលិត កែច្នៃ និង​ប្រើប្រាស់​គ្រឿងញៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចយក​ដំណឹង​អំពី​មរណភាព​របស់​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ប្រាប់​បងប្រុស

កីឡា៤ ម៉ោង មុន

វិសាខា ស៊ុត​២១​ជើង រហូត​បាន​យកឈ្នះ​ក្រុម​របស់​ហ្វីលីពីន Kaya ក្នុង​ប្រកួត​ដំបូង AFC Cup

Sokha Hotels

ព័ត៌មានពេញនិយម