សូម​ប្រយ័ត្ន​ មនុស្ស​រាប់​ពាន់​នាក់​នៅ​វៀតណាម​ចាញ់​បោកពាណិជ្ជកម្មតាមអនឡាញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សូម​ប្រយ័ត្ន​ មនុស្ស​រាប់​ពាន់​នាក់​នៅ​វៀតណាម​ចាញ់​បោកពាណិជ្ជកម្មតាមអនឡាញ

បានផុស

នៅ

ការ​ក្លែង​បន្លំ​ធ្វើ​ពាណិជ្ជកម្ម​ដោះ​ដូរ​រូបិយ័ណ្ណ​តាម​អ៉ីនធឺណេត​បាន​កំពុង​រាល​ដាល​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់បាន​ចាញ់​បោក​ដោយ​សារតែ​ចង់​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនៅ​ទី​ក្រុង​ Hai Phong ប្រទេស​វៀតណាម​​កាល​ពី​​ថ្ងៃ​អង្គារ៍​​​​បាន​​បង្ក្រាប​បណ្តាញ​ទម្រង់​​ពាណិជ្ជកម្ម​​​ធំ​​ខុស​ច្បាប់​មួយ​នៅ​ភាគខាងជើង​​ទី​ក្រុង​កំពង់​ផែ​ដែល​មានមនុស្ស​១១៥ ៧០០​នាក់​​បាន​ដាក់​ប្រាក់​ជាង​៣២៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​ការ​វិនិយោគ។

ក្នុង​ចំណោម​ទម្រង់​ពាណិជ្ជកម្ម​ខុស​ច្បាប់​នោះមាន​មួយ​គឺ Hitoption.net ដែល​ជាទម្រង់​ពាណិជ្ជកម្ម​ដោះ​ដូរ​រូបិយ័ណ្ណ​ដែល​មាន​អ្នក​វិនិយោគ​៩៦៩​នាក់។​

ប្រតិបត្តិករ​​រៀប​ចំ​​ឲ្យ​អ្នក​វិនិយោគ​ភ្នាល់​ថា​តើ​រូបិយ័ណ្ណ​​ឡើង​​ ឬ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​៣០​វិនាទី។ ប្រសិន​បើ​​​ត្រូវ អ្នក​នោះ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​៩៥​%​ពី​ការ​ភ្នាល់​នោះ ហើយ​ប្រសិន​បើ​ខុស នឹង​ត្រូវ​​បាត់​បង់​​លុយ​ទាំង​អស់។

ប៉ូលិស​បង្ក្រាប​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់

បន្ថែម​លើ​នេះ ពួក​គេ​ក៏​រៀប​ចំ​ឲ្យ​​អ្នក​វិនិយោគពឹង​ផ្អែក​លើមនុស្ស​យន្ត​​ដើម្បី​ធ្វើ​ការ​ភ្នាល់​​ដែរ​ដោយ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​៦​ទៅ​១៥​%​ក្នុង​មួយ​ខែ។

ជា​ពិសេស​ទៀត​នោះ ប្រតិបត្តិករ​ក៏​ជួល​បុគ្គលិក​ជិត​១០០​នាក់​ដើម្បី​ឲ្យ​​​ខល​ទូរសព្ទ​ទៅ​រក​អ្នក​វិនិយោគ​ឲ្យ​ចូល​រួម​បន្ថែម​ទៀត។

ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា បន្ទាប់​ពី​ដំណើរ​ការ​​​មួយ​រយៈ​​ពេល​ ប្រតិបត្តិករ​នឹង​ធ្វើ​ការ​រំខាន ឬ​ប្រែ​ប្រួល​មនុស្ស​យន្ត​​ដើម្បី​ធ្វើ​ឲ្យ​ការ​ភ្នាល់​នោះចាញ់ និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​ដក​ប្រាក់​បាន​ឡើយ។

កាល​ពី​ខែ​មុន សមត្ថកិច្ច​ទី​ក្រុង​ហាណូយ​បាន​ចាប់​គ្រុប​ប្រតិបត្តិករ​មួយ​​ដែល​បាន​បើក​ទម្រង់​ពាណិជ្ជកម្មខុស​ច្បាប់​៤​កន្លែងដែល​មាន​មនុស្ស​១២០០០​នាក់​​​ដាក់ដាក់​លុយប្រមាណ​៣.៤​លាន​ដុល្លារ​អាមេរិក។​

គ្រុប​នេះបាន​ធានា​ប្រាក់​ចំណេញ​​១៥-៣០​%​​ក្នុង​មួយ​ខែ​សម្រាប់​​អ្នក​វិនិយោគ​ក្នុង​​ការ​ដោះ​ដូរ​​រូបិយ័ណ្ណ​ មាស ឬ​ប្រាក់អនឡាញ។

ប៉ូលិស​បាន​រក​ឃើញ​ថា ប្រតិបត្តិករ​អាច​ជ្រៀត​ជ្រែក​ចូល​ទៅ​គណនី​របស់​អ្នក​វិនិយោគ​នៅ​ពេល​ណា​មួយ ហើយ​មិន​មាន​ការ​ភ្ជាប់​រវាង​ទម្រង់ប្រតិបត្តិការក្នុង​ប្រទេស​ និង​ប្រតិបត្តិការ​ជា​សល នៅ​ពេលប្រតិបត្តិករ​ធ្វើ​ការ​ផ្សព្វផ្សាយ។

វេប​សាយ​​ដែល​ពួក​គេ​ប្រើ​មាន​ដូច​ជា Rforex.com, Yaibroker, Vistaforex, Exswiss និង​១៥​ផ្សេង​ទៀត។

អាជ្ញាធរ​ហាណូយ​បាន​ប៉ាន់ស្មាន​ថា មានទម្រង់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោះ​ដូរ​រូបិយ័ណ្ណ​ខុស​ច្បាប់​ប្រហែល​៣០០​នៅ​ក្នុងប្រទេស​វៀតណាមដែល​មាន​មនុស្ស​រាប់​ពាន់​នាក់ដាក់​ប្រាក់​ដើ​ម្បី​វិនិយោគ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​បន្សល់ទុក​រាប់ពាន់​ឆ្នាំ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ អាច​បញ្ចៀស​បាន​នូវ​គ្រោះ​ទឹកជំនន់​យ៉ាង​មាន​ប្រសិទ្ធភាព

ព័ត៌មានជាតិ៣៣ នាទី មុន

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ​ហ៊ាន​ក្លែង​ឯកសារ​និង​ចេញ​សែក​អត់លុយ

ព័ត៌មានជាតិ៣៤ នាទី មុន

ការនេសាទហួសកម្រិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជលផល អាងទន្លេមេគង្គក្រោម

ព័ត៌មានជាតិ៥៩ នាទី មុន

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ១ ម៉ោង មុន

តើអ្នកណាជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services