ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ដាក់ចេញផែនការថ្មី ដើម្បីរស់នៅជាមួយកូវីដ គ្រប់គ្នាឃើញហើយភ្ញាក់ផ្អើល
ប្រទេសមួយ ដែលទទួលបានជោគជ័យបំផុតលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានប្រកាសថា ឆាប់ៗនេះ ខ្លួននឹងផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងជំងឺរាតត្បាត។
ប្រទេសសិង្ហបុរីបានកត់សម្គាល់ថា ជំងឺកូវីដ នឹងត្រូវព្យាបាលដូចជំងឺឆ្លងផ្សេងទៀតដែរ ដូចជាជំងឺផ្តាសាយជាដើម។
នឹងមិនមានគោលដៅកាត់បន្ថយការចម្លង មកនៅសូន្យករណីនោះទេ។ ការធ្វើចត្តាឡីស័ក នឹងត្រូវបានលើកលែងសម្រាប់អ្នកធ្វើដំណើរ ហើយទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងរោគ នឹងមិនចាំបាច់ដាក់នៅដាច់ដោយឡែកឡើយ។ ខ្លួនក៏គ្រោង លែងប្រកាសអំពីចំនួនករណីឆ្លងប្រចាំថ្ងៃទៀតដែរ។
ប៉ុន្តែមនុស្ស ប្រហែលជាចាំបាច់ត្រូវធ្វើតេស្ត បើចង់ចូលហាងឬទៅធ្វើការ។
បណ្តារដ្ឋមន្រ្តីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បាននិយាយថា វាជា “ភាពធម្មតាថ្មី” នៃ “ការរស់នៅជាមួយកូវីដ”។
បទវិចារណកថាមួយក្នុងកាសែត Straits Times នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក Gan Kim Yong, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong និងរដ្ឋមន្រ្តីសុខាភិបាលលោក Ong Ye Kung បានសរសេរថា “ដំណឹងអាក្រក់គឺថា កូវីដមិនបាត់ទៅណាឡើយ។ រីឯដំណឹងល្អគឺថា វាអាចទៅរួចក្នុងការរស់នៅដោយធម្មតាជាមួយវា។ វាមានន័យថា វីរុសនឹងបន្តបំប្លែងខ្លួន ហើយដោយហេតុនេះ វាអាចរស់បាននៅក្នុងសហគមន៍របស់យើង”។
ដូចប្រទេសភាគច្រើនដែរ ករណីកូវីដនៅសិង្ហបុរី បានកើនឡើងដល់ចំណុចកំពូលកាលពីឆ្នាំមុន ដោយឈានដល់ ៦០០ករណីក្នុងមួយថ្ងៃនៅពាក់កណ្តាលខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលមានប្រជាជនចំនួន ៥.៧ លាននាក់មួយនេះ បានរាយការណ៍ករណីឆ្លងពី ២០ ទៅ ៣០ ករណីជារៀងរាល់ថ្ងៃ។ ប្រទេសនេះមានអ្នកស្លាប់សរុបចំនួន ៣៦ នាក់។
រដ្ឋមន្ត្រីទាំង៣បាននិយាយថា “ជារៀងរាល់ឆ្នាំ មនុស្សជាច្រើនបានឆ្លងជំងឺផ្តាសាយ។ ភាគច្រើនលើសលុបបានជាសះស្បើយ ដោយមិនចាំបាច់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមានតិចតួចបំផុតឬអត់ទាល់តែសោះដែលលេបថ្នាំ។ ប៉ុន្តែមនុស្សភាគតិច ជាពិសេសមនុស្សចាស់និងអ្នកដែលមានជំងឺច្រើនមុខ អាចឈឺធ្ងន់ និងអ្នកខ្លះក៏ស្លាប់”។
យើងមិនអាចលុបបំបាត់វាបានទេ ប៉ុន្តែយើងអាចប្រែក្លាយជំងឺរាតត្បាតទៅជាអ្វីដែលមិនសូវមានការគំរាមកំហែង ដូចជាគ្រុនផ្តាសាយឬជំងឺអុតស្វាយ ហើយអាចបន្តជីវិតរបស់យើងបាន។
ស្របពេលជាមួយគ្នានោះដែរ ការចាក់ថ្នាំបង្ការគឺជាគន្លឹះ។ ផែនទីបង្ហាញផ្លូវស្តីពីវិធានការណ៍បច្ចុប្បន្ន មិនអាចចាប់ផ្តើមបានទេរហូតដល់មានមនុស្សជាច្រើននាក់ បានទទួលវ៉ាក់សាំង។
ប្រទេសសិង្ហបុរី គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏ដូសទី១ដែរ ឲ្យបាន ២ ភាគ ៣ លើប្រជាជនរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍ ហើយត្រូវចាក់វ៉ាក់សាំងគ្រប់២ដូសឲ្យបាន ២ ភាគ ៣ នៅត្រឹមដើមខែសីហា។
ប្រទេស សិង្ហបុរី បានកត់ត្រាអ្នកឆ្លងកូវីដ ទោះទទួលបានវ៉ាក់សាំង គ្រប់ដូសក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ចេញរោគសញ្ញាធ្ងន់ធ្ងរទេ។
ការធ្វើតេស្តក៏ត្រូវមានភាពងាយស្រួលនិងរហ័សជាងមុនផងដែរ។ ការធ្វើតេស្ដដោយខ្លួនឯង ដូចជាឧបករណ៍តេស្តខ្យល់ដកដង្ហើម គួរតែជំនួសវិធីសាស្ត្រត្បារបំពង់កដែលមិនស្រួល។
ក្រុមរដ្ឋមន្រ្តីនិយាយថា គេអាចនឹងស៊ាំជាមួយកូវីដ ប្រសិនបើមិនអាចយកឈ្នះបាន។ ពួកគេបានដាក់ចេញនូវអ្វីដែលគេហៅថា “ភាពធម្មតាថ្មី”។
ព្រលានយន្តហោះ កំពង់ផែសមុទ្រ អគារការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យនិងស្ថាប័នអប់រំអាចប្រើឧបករណ៍ស្កេនដើម្បីពិនិត្យបុគ្គលិកនិងភ្ញៀវ។
អ្នកដែលមានកូវីដ នឹងព្យាបាលនៅផ្ទះ ព្រោះរោគសញ្ញាភាគច្រើនស្រាល ហើយអ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវចាក់វ៉ាក់សាំង។
ដោយសារករណីភាគច្រើនមិនសូវធ្ងន់ធ្ងរ តម្រូវការសម្រាប់តាមដានទំនាក់ទំនងនិងធ្វើចត្តាឡីស័កនឹងមានកម្រិតទាប។
ការផ្លាស់ប្តូរដ៏ធំមួយទៀតគឺថា នឹងមិនមានរបាយការណ៍ករណីឆ្លងប្រចាំថ្ងៃទៀតទេ។
ជំនួសឲ្យការតាមដានចំនួននៃការឆ្លងមេរោគកូវីដ-១៩ជារៀងរាល់ថ្ងៃ យើងនឹងផ្តោតលើលទ្ធផល៖ តើមានមនុស្សប៉ុន្មាននាក់ធ្លាក់ខ្លួនឈឺ ប៉ុន្មាននាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្មាននាក់ដែលត្រូវការអុកស៊ីសែន។ នេះគឺដូចជារបៀបដែលយើងតាមដានជំងឺផ្តាសាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Newstalk ZB
ចុចអាន៖ ពលករចំណាកស្រុករាប់ពាន់នាក់ ប្រជ្រៀតគ្នាសម្រុកចេញពីរដ្ឋធានី បង់ក្លាដែស មុនប្រកាសបិទខ្ទប់
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


