Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដាឡើង​​កម្តៅ​ខ្លាំង​សម្លាប់​មនុស្ស​ច្រើន​នាក់សប្តាហ៍នេះ

បានផុស

នៅ

មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​ប្រទេស​កាណាដា​ដោយ​សារ​រលក​កម្តៅ​ខ្លាំងមិន​​ធ្លាប់​មាន​ដែល​​​សីតុណ្ហភាពកើន​ឡើង​​​ខ្ពស់​បំផុត​ជាប់​កំណត់​ត្រា។

សមត្ថកិច្ច​​នៅខេត្ត​ British Columbia បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​៧០​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក​ដែល​ភាគ​ច្រើន​មនុស្ស​ចាស់។ ពួក​គេ​និយាយ​ថា រលក​​កម្តៅ​នៅ​ក្នុង​តំបន់​ក៏​​ជា​កត្តា​រួម​ផ្សំ​។

កាល​ពី​ថ្ងៃ​អង្គារ៍ កាណាដា​បាន​កត់​ត្រា​សីតុណ្ហភាព​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ដល់​ទៅ​ ៤៩.៥​អង្សាសេ​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​នៅភូមិ Lytton ក្នុង​ខេត្ត British Columbia។ មុន​សប្តាហ៍​នេះ សីតុណ្ហភាពនៅ​កាណាដា​មិន​លើ​៤៥​អង្សាសេ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសឈ្មោះ​​ Mike Kalanj ប្រចាំ​ការ​នៅ​ជាយ​ក្រុង Burnaby បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ថា ៖«សូម​ពិនិត្យ​មើល​អ្នក​ជិត​ខាង ពិនិត្យ​មើល​សមាជិក​​គ្រួសារ ជា​ពិសេស​មនុស្ស​ចាស់ អ្នក​ប្រហែល​ជា​ដឹង។ អាកាស​ធាតុ​នេះ​អាច​ប៉ះ​ពាល់​ដល់​អាយុជីវិត​អ្នក​ដែល​ងាយ​រង​គ្រោះ​នៅ​សហគមន៍​យើង។ ជា​ពិសេស​មនុស្ស​ចាស់ និងអ្នក​ដែល​មាន​បញ្ហា​សុខភាព។ វា​ពិត​ជា​ចាំបាច់​ដែល​យើង​ត្រូវ​ពិនិត្យមើល​​ពួក​គាត់»។

យោង​តាម​ប៉ូលិស កម្តៅ​​ត្រូវ​បាន​គេ​ជឿ​ថា​ រួម​ចំណែក​​​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​មនុស្ស​៦៩​នាក់​នៅ​ជាយ​ក្រុង Burnaby និង Surrey។ ភាគ​ច្រើន​បំផុត​គឺ​មនុស្ស​ចាស់ និង​អ្នក​មាន​ជំងឺ។

នៅ​ Lytton ជា​ភូមិ​តូច​មួយ ស្ត្រី​ឈ្មោះ Meghan Fandrich បាន​និយាយ​ថា វា​ស្ទើរ​តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​រួច។

«វា​ពិត​ជា​ពិបាក​ទ្រាំ​ណាស់»។ អ្ន​ក​ស្រី​បាន​និយាយ និង​បន្ថែមថា អ្នក​ស្រី​បាន​យក​កូន​ស្រី​តូច​ទៅ​ស្នាក់​នៅ​ជា​មួយគ្រួសារ​ផ្សេង​នៅខេត្ត​ British Columbia ដែល​សីតុណ្ហភាព​ត្រជាក់​បន្តិច។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ៖«យើង​កំពុង​ព្យាយាម​ស្ថិត​នៅ​ក្នុង​ផ្ទះតាម​ដែល​អាច​ធ្វើ​ទៅបាន។ យើង​ធ្លាប់​ជួប​កម្តៅ គឺ​កម្តៅ​ស្ងួត ប៉ុន្តែ​៣០​សង្សា​ខុស​គ្នា​ខ្លាំង​នឹង​៤៧​អង្សា»។

ក្រសួង​បរិស្ថាន​កាណាដា​​បាន​ចេញការ​ព្រមានរលក​​កម្តៅ​​នៅ​​ខេត្ត​ British Columbia និង​ Alberta រួម​ទាំង​តំបន់ Saskatchewan, ដែន​ដី​ពាយព្យ និង​ផ្នែក​មួយនៅ​តំបន់ Yukon។

លោក David Phillips អ្នក​ជំនាញ​អាកាស​ធាតិ​នៅ​​​បរិស្ថានកាណាដា បាន​និយាយ​ថា ៖«យើង​ជា​ប្រទេស​ត្រជាក់​បំផុត​លំដាប់​លេខ​២​ក្នុង​ពិភព​លោក និង​មាន​​ធ្លាក់​ព្រិល​ច្រើន​ជាង​គេ​​»។

«យើង​តែង​តែ​ឃើញ​អាកាសធាតុ​ត្រជាក់​ស្រអាប់ ​ព្យុះ​ព្រិល​ ប៉ុន្តែ​មិន​ញឹក​ញាប់​ទេ​ដែល​យើង​និយាយ​ពី​អាកាស​ធាតុ​ក្តៅ​បែប​នេះ»។ លោក​​មាន​​ប្រសាសន៍ និង​បន្ត​ថា «ទី​ក្រុង Dubai នឹង​មាន​អាកាស​ធាតុ​ត្រជាក់​ជា​អ្វី​ដែល​យើង​កំពុង​ឃើញ​ឥឡូវ​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម