ព័ត៌មានអន្ដរជាតិ
ឥណ្ឌា អនុម័តវ៉ាក់សាំងទី ៤ សម្រាប់ប្រើប្រាស់ជាបន្ទាន់
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលឥណ្ឌាបានអនុម័តវ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈប្រទេសនេះព្យាយាមបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងករណីឆ្លង និងស្លាប់ ។

Moderna គឺជាវ៉ាក់សាំងទី ៤ ហើយដែលត្រូវបានយល់ព្រមដោយរដ្ឋធានីញូវដេលី បន្ទាប់ពីវ៉ាក់សាំង Covishield ដែលស្ថិតក្រោមស្លាករបស់ក្រុមហ៊ុន Oxford-AstraZeneca វ៉ាក់សាំង Covaxin ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ។
ក្នុងចំណោមវ៉ាក់សាំងទាំង ៤ នេះ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពការពារកូវីដខ្ពស់ជាងគេ ពោលមាន ៩៤ ភាគរយ បើប្រៀបធៀបទៅនឹងវ៉ាក់សាំង Sputnik ៩១ ភាគរយ វ៉ាក់សាំង Covaxin ៧៧.៨ ភាគរយ និងវ៉ាក់សាំង Covishield ៧៤ ភាគរយ ។

ទន្ទឹមនោះ ប្រទេសឥណ្ឌា ក៏កំពុងរំពឹងថានឹងអនុម័តប្រើប្រាស់វ៉ាក់សាំង Pfizer ក្នុងពេលឆាប់ៗនេះផងដែរ ខណៈដំណើរការយល់ព្រមរបស់វ៉ាក់សាំងនេះ គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ កាលពីពាក់កណ្ដាលខែមករា ហើយបានប្រើប្រាស់វ៉ាក់សាំងអស់ ៣២៧ លានដូសហើយ ខណៈមានតែប្រជាជនពេញវ័យ ៦ ភាគរយប៉ុណ្ណោះ ពោលស្មើនឹង ៥៧ លាននាក់ បានទទួលការចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពប្រឆាំងកូវីដបំប្លែងខ្លួនច្រើនប្រភេទ ជាពិសេស វីរុសឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


