ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញពីមូលដ្ឋានយោធា អាហ្វហ្គានីស្ថាន ទាំងយប់ដោយមិនបានប្រាប់មេបញ្ជាការថ្មីមួយម៉ាត់
មន្ត្រីយោធាអាហ្វហ្គានីស្ថានបាននិយាយថា កងទ័ពសហរដ្ឋអាមេរិកបានចាកចេញពីមូលដ្ឋានយោធា Bagram Airfield របស់ប្រទេសអាហ្វហ្គានីស្ថាន នៅពេលយប់ បន្ទាប់ពីឈរជើងអស់រយៈពេលជិត ២០ ឆ្នាំ ទាំងមិនបានជូនដំណឹងដល់មេបញ្ជាការមូលដ្ឋានថ្មីរបស់អាហ្វហ្គានីស្ថានឡើយ ។

មន្ត្រីយោធាអាហ្វហ្គានីស្ថានបានអះអាងបែបនេះ បន្ទាប់ពីមេបញ្ជាការថ្មីបានរកឃើញការចេញដំណើររបស់ជនជាតិអាមេរិកជាង ២ ម៉ោង ជាមួយនឹងការផ្ដាច់ចរន្តអគ្គីសនីដោយធ្វើឲ្យមូលដ្ឋាននោះពោរពេញទៅដោយសភាពងងឹត ។

កងទ័ពអាហ្វហ្គានីស្ថាន បានបង្ហាញពីមូលដ្ឋានទ័ពអាកាសដ៏ធំមួយនេះកាលពីថ្ងៃចន្ទ ដែលជាចំណុចកណ្តាលនៃសង្គ្រាមរបស់អាមេរិក ក្នុងការស្វែងរកពួកតាលីបង់ និងស្វែងរកឧក្រិដ្ឋជនក្រុមអាល់កៃដានៃព្រឹត្តិការណ៍វាយប្រហារ ៩/១១ ។

ទន្ទឹមនោះ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ពួកគេនឹងបញ្ចប់ការចាកចេញពីមូលដ្ឋានធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង មុនពេលការដកទ័ពចុងក្រោយ ដែលមន្ទីរបញ្ចកោណនិយាយថា នឹងបញ្ចប់នៅចុងខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ លោក ចូ បៃដិន ថា អាមេរិក មិនទាន់ “យកឈ្នះ” ជំងឺកូវីដ ១៩ នៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


