ព័ត៌មានអន្ដរជាតិ
សិង្ហបុរី រកឃើញថា ការចាក់វ៉ាក់សាំងគ្រប់ដូស មានប្រសិទ្ធភាពគាប់ប្រសើរ ប្រឆាំងវីរុសបំប្លែងខ្លួន Delta
ការសិក្សាមួយនៅប្រទេសសិង្ហបុរីបានរកឃើញថា វ៉ាក់សាំងកូវីដ បានផ្តល់នូវការការពារ ៦៩ភាគរយប្រឆាំងនឹងការឆ្លងវីរុសបំប្លែងខ្លួន Delta។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ong Ye Kung នៅថ្ងៃពុធនេះ។

ដោយដកស្រង់ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង (NCID) និងក្រសួងសុខាភិបាល (MOH) លោកបាននិយាយថា ទិន្នន័យបានបង្ហាញថា ក៏មានការការពារប្រឆាំងនឹងការចេញរោគសញ្ញា ចន្លោះពី ៨០ ទៅ ៩០ ភាគរយផងដែរ ប្រសិនបើចាក់វ៉ាក់សាំងរួច។
លោកបានបន្ថែមថា “ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ, តម្រូវការដាក់អុកស៊ីសែនបន្ថែម, ការបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ឬ ការស្លាប់គឺមាន ៩៣ភាគរយ”។
ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរី មិនបានបង្ហាញប្រភេទវ៉ាក់សាំង នៅក្នុងការសិក្សារបស់ខ្លួននោះទេ។

ថ្មីៗនេះ NCID និង MOH បានបញ្ចប់ការសិក្សាលើគ្រួសារប្រហែល ១,០០០ គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ នៅចន្លោះខែកញ្ញាឆ្នាំ ២០២០ ដល់ចុងខែឧសភាឆ្នាំនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ការរកឃើញទាំងនេះ នឹងត្រូវបានដាក់ជូនសម្រាប់ការបោះពុម្ពផ្សាយជាអន្តរជាតិ ហើយវាគឺជាការចូលរួមចំណែករបស់ប្រទេសសិង្ហបុរីក្នុងការយល់ដឹងអំពីវីរុសបំប្លែងខ្លួន Delta និងវ៉ាក់សាំង។

លោក Ong លើកឡើងថា ក្នុងចំណោមករណីក្នុងសហគមន៍ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី១១ខែមេសាឆ្នាំនេះមក មានតែ១ភាគរយប៉ុណ្ណោះនៃអ្នកចាក់វ៉ាក់សាំងដែលត្រូវការអុកស៊ីសែន ហើយគ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនចូលក្នុងបន្ទប់ ICU ឡើយ។
ប្រហែល ២ ភាគ ៣ នៃប្រជាជនសិង្ហបុរីបានទទួលវ៉ាក់សាំងដូសទីមួយ។ យ៉ាងហោចណាស់ ពាក់កណ្តាលនៃចំនួនប្រជាជននេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការចាក់វ៉ាក់សាំងនៅត្រឹមចុងខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដំណឹងថ្មី! ទីបំផុត WHO ណែនាំឲ្យប្រើប្រាស់ថ្នាំរលាកសន្លាក់មួយប្រភេទ ព្យាបាលអ្នកជំងឺកូវីដ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


