ព័ត៌មានអន្ដរជាតិ
ជោគជ័យជាមួយវ៉ាក់សាំង! អង់គ្លេស នឹងលែងតម្រូវឲ្យពាក់ម៉ាស់ និងអនុវត្តវិធានការគម្លាតសង្គម
លោកនាយករដ្ឋមន្រ្តី Boris Johnson បានបញ្ជាក់ថា ក្នុងផែនការរាំងខ្ទប់កូវីដដំណាក់កាលចុងក្រោយរបស់ប្រទេសអង់គ្លេស ការពាក់ម៉ាស់ នឹងលែង តម្រូវដោយច្បាប់ទៀតហើយ ហើយវិធានការគម្លាតសង្គម នឹងត្រូវបានលុបចោល។

បម្រាមជួបជុំមនុស្ស៦នាក់នៅខាងក្នុងផ្ទះឯកជន នឹងត្រូវដកចេញ ហើយសេចក្តីណែនាំធ្វើការពីផ្ទះ ត្រូវបានលុបចោល ខណៈការរឹតបន្តឹងលើជីវិតប្រចាំថ្ងៃរយៈពេល ១៦ ខែ បានឈានដល់ទីបញ្ចប់។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោករំពឹងថា វិធានការចុងក្រោយ នឹងដំណើរការដូចការគ្រោងទុកនៅថ្ងៃទី ១៩ ខែកក្កដា។

លោក Johnson បានប្រាប់សន្និសីទកាសែតនៅវិមាន Downing Street ថា វិធានការនេះនឹងត្រូវបានបញ្ជាក់នៅថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយ។ ការធ្វើបច្ចុប្បន្នភាពលើការចូលរៀន ការធ្វើដំណើរនិងការធ្វើចត្តាឡីស័ក នឹងធ្វើឡើងនៅថ្ងៃជាបន្តបន្ទាប់។
យ៉ាងណាក្តី លោកបាននិយាយថា ទោះបីជាមានការដកចេញនូវលក្ខន្តិកៈច្បាប់ក្នុងការពាក់ម៉ាស់ក៏ដោយ ក៏លោកនៅតែបន្តពាក់ម៉ាស់ក្នុងកន្លែងដែលមានមនុស្សច្រើនកកកុញ។

លោក Johnson បន្តថា សមត្ថភាពក្នុងការបញ្ចប់ការរឹតត្បិតតាមច្បាប់ភាគច្រើននៅក្នុងប្រទេសអង់គ្លេស គឺដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំង។
ប៉ុន្តែលោកបានព្រមានថា ករណីឆ្លងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥ ម៉ឺននាក់ក្នុងមួយថ្ងៃនៅត្រឹមចុងខែនេះ ដោយសារតែវីរុសបំប្លែងខ្លួន Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបាន ១០០ លានដូស ដល់ប្រទេសដទៃ នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


