Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ល្បី​​១២០នាក់ជំរុញលោកស្រី Merkel និយាយនឹងលោក បៃដិន ដើម្បី​ជួយ​សហស្ថាបនិក WikiLeaks

បានផុស

នៅ

មនុស្ស​ជាង​​១០០​នាក់​​ជា​អ្នក​នយោបាយ អ្នក​កាសែត និង​អ្នក​សិល្បៈ​បានអំពាវ​នាវ​ឲ្យ​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់​ត​ទល់​ជា​មួយ​ជា​លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ខាង​មុខ​​​ជុំវិញ​ការ​ប៉ុន​ប៉ង​ធ្វើ​បត្យាប័ន​សហ​ស្ថាបនិក​វីគីលីកស៍​ លោក Julia Assange​ ទៅ​​អាមេរិក។

លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១១ ខែ​កក្កដា និង​បាន​ចុះ​ហត្ថលេខា​ដោយមនុស្ស​១២០​នាក់​ជា​​អ្នក​នយោបាយ​ អ្នក​កាសែត តារា​សិល្បៈ និង​អ្នក​ផ្សេង​ទៀតបាន​ជំរុញ​ឲ្យ​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់ Angela Merkel ហ៊ាន​លើក​ឡើង​ពី​សហស្ថាបនិក​ WikiLeaks លោក Julian Assange​ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ពេល​លោក​ស្រី​ត្រូវ​​ជួប​​លោក​ប្រធានាធិបតី ចូ បៃដិន នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ចុង​ខែ​នេះ។

អ្នក​គាំទ្រ​Julian Assange
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​អ្នក​​អំពាវ​នាវ​​​ទៅ​កាន់​លោក​ស្រី​ Merkel មុន​ពេល​អ្វី​ដែល​នឹង​ក្លាយ​ជា​ជំនួប​ចុង​ក្រោយ​ជា​មួយ​មេ​ដឹក​នាំ​អាមេរិក​ក្នុង​នាម​ជា​អធិការ​បតី មានដូច​ជា​​លោក Dietmar​ Bartsch ​ប្រធាន​គណបក្ស Die Linke; លោក Wolfgang Kubicki អនុប្រធាន Bundestag; លោក Serap Guler រដ្ឋ​មន្ត្រី​ការបរទេស​សម្រាប់​​សមាហរណកម្ម​នៃ North Rhine-Westphalia និង​សមាជិក​សភាគួរ​ឲ្យ​គោរពពី​គ្រប់​ផ្នែក​នយោបាយ​។

ហត្ថលេខី​ក៏​មាន​ទាំង​អ្នក​សារព័ត៌មាន និងមនុស្ស​មក​ពី​សង្គម​សិល្បៈ​ដូច​ជា​ផលិត​ករភាពយន្ត និង​ជា​អ្នក​កាសែតលោក Lutz Hachmeister ជា​ដើម។

អ្នក​និពន្ធ​បានលើក​ឡើង​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើលោក Julian Assange ជា​អ្នក​កាសែត​គឺ​ជា​ការ​វាយ​ប្រហារទៅ​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​​នៃ​ការ​បញ្ចេញមតិ និង​អះ​អាង​ថា ត្រូវ​តែ​ប្រឆាំង​ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​គ្រប់​យ៉ាង។

លិខិត​នេះ​ក៏​ផ្តោត​សំខាន់​​លើ​សុខមាភាព​របស់​សហ​ស្ថាបនិក WikiLeaks ដោយ​សំអាង​លើ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ។ លោក Nils Melzer ដែល​ជាហត្ថលេខី​ម្នាក់​ដែរនោះ​ថា លោក Assange កំពុង​បង្ហាញ​អាការ​រោគ​នៃ​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្ត​ និង​ត្រូវ​តែ​ត្រូវ​បាន​ដោះ​លែង​​លើ​មូលដ្ឋាន​ទាំង​នេះតែ​ម្យ៉ាង។ យោង​តាម​គូ​ដណ្តឹង​របស់លោកគឺ​កញ្ញា Stella Moris ថា ការ​ជាប់​ពន្ធនាគារ​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ និង​អស់សង្ឃឹម។

ដោយ​ទទួច​ជា​មួយ​អធិការ​បតី​អាល្លឺម៉ង់​ ហត្ថលេខី​ទាំង​អស់​បាន​និយាយ​ថា លោក​ស្រី Merkel អាច​ជួយ​ធានា​ថា លោក Julian Assange នឹង​លែង​បន្ត​នៅ​ក្នុង​ទីឃុំឃាំង​ទៀត​​ដែល​ប៉ះ​ពាល់​ដ៏​អាក្រក់​ដល់​សុខភាព​របស់​លោក។

ពួក​គេ​លើក​ឡើង​ថា ការ​ទទួច​របស់​លោក​ស្រី​លើ​បញ្ហា​នេះ​អាច​ផ្តល់​ដំណោះ​ស្រាយ​មនុស្ស​ធម៌​​មួយ​សម្រាប់លោក Julian Assange និងជា​ដំណោះ​ស្រាយ​រក្សា​មុខមាត់​​​ប្រធានាធិបតី​អាមេរិក។

អ្នក​គាំទ្រ​លោកJulian Assange

អ្នក​និពន្ធបាន​អំពាវ​នាវ​ឲ្យ​លោក​ស្រី Merkel គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​គាំទ្រ​សេរី​ភាព​សារព័ត៌មាន​ដោយ​លើក​បញ្ហា​នេះ​ទៅ​លោក​ប្រធានាធិបតី​អាមេរិក​ដែល​ពួក​គេ​អះ​អាងពី​ការ​ទទួល​ខុស​ត្រូវ​ចុង​ក្រោយ​​សម្រាប់​ការ​ឃុំ​ខ្លួន​បន្ត​របស់លោក Assange នៅ​ចក្រភព​អង់គ្លេស​ចំពេល​​​ដែល​មាន​ការ​ទាម​ទារ​​ដើម្បី​ធ្វើ​បត្យាប័ន​យក​លោក​​ទៅ​សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់​ថា លោក Assange ត្រូវ​បានដាក់​ពន្ធនាគារ​នៅ Her Majesty’s Prison Belmarsh ដែល​ជា​កន្លែង​មាន​សន្តិសុខអតិបរមានៅ​ទី​ក្រុង​ឡុងដ៍​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៩ បន្ទាប់​ពី​រដ្ឋាភិបាលអេក្វាទ័រ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​លោក​ឲ្យ​ស្ថិត​នៅ​ស្ថានទូត​ទី​ក្រុង​ឡុងដ៍​ដែល​លោក​​ត្រូវ​បាន​គេ​ទុក​នៅ​ទី​នោះ​រយៈ​ពេល​៧​ឆ្នាំ។

រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់លោក Assange ​ពី​បទ​ទង្វើ​​ចារកម្ម​​ដោយ​ចោទ​ពី​ការ​បែក​ធ្លាយ​ព័ត៌មាន​ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​២០១០។ ពេល​នោះ WikiLeaks បាន​ផ្សាយ​ពីឯកសារ​ពី​ការ​រំលោភ​បំពាន​ពិស្តារ​រាប់​ទាំង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ដែល​អាច​កើត​មាន​ដែល​​ធ្វើ​ឡើង​ដោយ​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន និង​អ៉ីរ៉ាក់។

បច្ចុប្បន្ន​នេះ ទី​ក្រុងវ៉ាស៊ីនតោន​កំពុង​ព្យាយាម​ធ្វើ​​បត្យាប័នយក​ទៅ​អាមេរិក​ ហើយ​លោក Assange អាច​ប្រឈម​ជាប់​ពន្ធនាគារ​ដល់​ទៅ​១៧៥​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម