ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់កើនដល់ជិត ១០០នាក់ បន្ទាប់ពីបាក់អគារនៅ Florida
ក្រុមជួយសង្គ្រោះនៅខុនដូដែលបាក់រលំមួយផ្នែក ជិតទីក្រុងម៉ៃអាមី បានរកឃើញជនរងគ្រោះម្នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ ដោយធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៩៥នាក់។

ស្របពេលជាមួយគ្នានោះដែរ ភ្លៀងធ្លាក់ខ្លាំងនិងបញ្ហាប្រឈម ក្នុងការកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ មានភាពយឺតយ៉ាវ។
លោកស្រី Daniella Levine Cava អភិបាលតំបន់ Miami-Dade បាននិយាយថា “វាគឺជាដំណើរការបែបវិទ្យាសាស្ត្រ និងវិធីសាស្ត្រដើម្បីកំណត់អត្តសញ្ញាណរបស់សាកសព”។

មនុស្សចំនួន១៤នាក់ នៅតែមិនទាន់ត្រូវបានរកឃើញ អស់រយៈពេល២០ថ្ងៃ បន្ទាប់ពីអគារ Champlain Towers South ក្នុងទីក្រុង Surfside រដ្ឋ Florida បានដួលរលំ នៅពេលមនុស្សដេកលក់ នៅព្រឹកព្រលឹមថ្ងៃទី២៤ខែមិថុនា។
កាលពីថ្ងៃចន្ទ ជនរងគ្រោះចំនួន៩នាក់ទៀត ត្រូវបានគេស្គាល់អត្តសញ្ញាណ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ្នកស្លាប់ដោយសារបាក់អគារនៅ Florida កើនដល់ ៧៩នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


