ព័ត៌មានអន្ដរជាតិ
មិនមែនកូវីដទេ តែប្រជាជនអង់គ្លេសដល់ទៅ ៦ម៉ឺននាក់ អាចស្លាប់នៅរដូវរងានេះ
ក្រុមគ្រូពេទ្យ បានព្រមាននៅថ្ងៃនេះថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយ មនុស្សរហូតដល់ទៅ ៦០,០០០ នាក់អាចស្លាប់ដោយសារជំងឺផ្តាសាយនៅប្រទេសអង់គ្លេស ក្នុងរដូវរងានេះ។

គេកំពុងភ័យខ្លាចថា ប្រទេសនេះ នឹងទទួលរងនូវការផ្ទុះជំងឺផ្តាសាយដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ព្រោះវិធានការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យមានការថយចុះនូវភាពស៊ាំប្រឆាំងនឹងវីរុសដទៃទៀត។
បើយោងតាមរបាយការណ៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ អង់គ្លេស បានបង្ហាញថា ជំងឺផ្តាសាយមិនមែនជាការគំរាមកំហែងតែមួយមុខនោះទេ។

តាមការវិភាគ ការវាយប្រហារដ៏អាក្រក់របស់ជំងឺផ្តាសាយ នឹងធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងលើសធម្មតាទ្វេដង ខណៈជាធម្មតា ជំងឺផ្តាសាយបានសម្លាប់មនុស្សចន្លោះពី ១០ទៅ៣០,០០០ នាក់ ជារៀងរាល់ឆ្នាំ។
របាយការណ៍ AMS ដែលត្រូវបានចងក្រងដោយប្រធានទីប្រឹក្សាវិទ្យាសាស្ត្រអង់គ្លេស លោក Sir Patrick Vallance បានអំពាវនាវឲ្យរដ្ឋមន្ត្រីនានា ចាប់ផ្តើមព្យាបាលជំងឺផ្តាសាយដូចជា កូវីដ ដែរ ដោយនិយាយថា ចំនួនអ្នកស្លាប់ធម្មតាដោយសារវីរុសតាមរដូវនេះ គឺមិនអាចទទួលយកបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចេញការព្រមានចំពោះ ស្ព្រាយបាញ់ច្រមុះ ៣ប្រភេទ ដែលគេអះអាង អាចសម្លាប់កូវីដ ត្រឹម១នាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


