Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​សេរីភាព​ទី​១​ ពល​រដ្ឋ​អង់គ្លេស​សប្បាយ​ពេញ​ទំហឹង​តែម្តង

បានផុស

នៅ

ពលរដ្ឋ​អង់គ្លេស​ទូទាំង​ប្រទេស​បាន​អបអរ​ទិវា​​សេរីភាព​ទី​១​របស់​ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ បន្ទាប់​ពី​បំរាម​កូវីដ-១៩​សំខាន់​ៗ​​ទាំង​អស់ត្រូវ​បាន​បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជា​ជន​យ៉ាង​ច្រើន​កុះករ ជា​ពិសេស​យុវវ័យ​តែ​ម្តង​ដើរកម្សាន្ត​ស្ទើរ​គ្រប់​ទី​កន្លែងមាន​ដូច​ជា​ផ្សារ​ ទី​តាំង​កម្សាន្ត ក្លឹប​រាត្រីជា​ដើម​បាន​ជួបជុំ ជប់​លៀងដល់​យប់​ជ្រៅ​។ ចំណែក​សាល​ការ​ប្រគំ​តន្ត្រី Royal Albert Hall បាន​បើក​ផ្ទុក​មនុស្ស​ចូល​ទស្សនា​ពេញ​ជា​លើក​ដំបូង​គិត​ចាប់​តាំងពី​ខែ​មីនា ឆ្នាំ​២០២០​មក។

នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ទិវា​សេរីភាព រដ្ឋាភិបាល​បាន​បញ្ចប់បំរាម​សំខាន់​ៗ​ទាំង​អស់​ដែល​ត្រូវ​បានដាក់​ចេញ​តាំង​ពីកូវីដ-១៩​ចាប់​ផ្តើម​រាល​ដាល​ឡើង។ រយៈ​ពេល​ជាង​៤​ខែ បន្ទាប់​ពី​ផែន​ការ​របស់​រដ្ឋាភិបាលបាន​ដាក់​ចេញ​ លោក​នាយក​រដ្ឋ​មន្ត្រី Boris Johnson បាន​បញ្ជាក់​ថា ទី​បំផុត ប្រទេសជាតិ​ឈាន​ដល់​ទី​បញ្ចប់​នៃ​បំរាម​ដើម្បី​មាន​សេរីភាព​នៅ​ថ្ងៃ​ទី​១៩​ ខែ​កក្កដា។

ការ​បញ្ចប់​បំរាម​នេះ​មាន​ន័យ​ថា គោលការណ៍​ច្បាប់​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​គម្លាត​សង្គម ឬ​ក៏​ការ​ជួប​ជុំ​មនុស្ស​តិច ច្រើន​ក្តី​លែង​មាន​ទៀត​ហើយ។

ជា​លទ្ធផល ពលរដ្ឋ​ត្រូវ​បាន​ផ្តល់​ភ្លើង​ខៀវ​ដែល​ទន្ទឹង​រង់​ចាំ​យូរ​ដើម្បី​ជួប​ជុំ ជប់​លៀង រៀប​ចំ​ពិធី​សប្បាយ​ៗ​ទូទាំង​ប្រទេស​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​បាន​មក​ដល់​​​ដើម្បី​អបអរទិវា​សេរីភាព បន្ទាប់​ពី​បំរាម​រឹត​ត្បិត​ត្រូវ​បាន​ប្រើ​ពេល​១៦​ខែ។

អ្នក​ដើរ​លេង​កម្សាន្ត​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លែង​ពាក់​ម៉ាស់​ការពារ​។ ជា​ពិសេស​ទៀត​នោះ ពួក​គេ​មិន​ចាំ​បាច់​បង្ហាញ​ពី​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ឬ​ឯកសារ​ធ្វើ​តេស្ត​អវិជ្ជមាន​ទេ។

ទី​តាំង​កម្សាន្ត​ជា​ច្រើន​មាន​ដូច​ជា Fabric, E1, Ministry of Sound និង Egg ជា​ដើម​នៅ​ទី​ក្រុង​ឡុងដ៍ ក្លឹប​កម្សាន្ត Pryzm in Brighton, Powerhouse Night Club នៅ​ទី​ក្រុង Newcastle និង​កន្លែង​ផ្សេង​ៗ​ទៀត​បើក​អស់​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម